
រាជធានីភ្នំពេញ : តារាចម្រៀងវ័យក្មេង កញ្ញា សោភា ទេពី បានទទួលកាដូ យ៉ាងភ្ញាក់ផ្អើល ជាមួយនឹងរង្វាន់ធំ ជាងត្រូវឆ្នោតទៀត ពោលតារាស្រីវ័យក្មេង បានវិវឌ្ឍន៍ខ្លួន ពីនារីរាំរបាំបុរាណ មកជាតារាចម្រៀងសម័យរូបនេះ បានទទួលសោឡាន តម្លៃខ្ទង់រាប់ម៉ឺនដុល្លារ ក្នុងថ្ងៃខួបកំណើត វ័យ១៦ឆ្នាំ របស់នាង កាលពីរាត្រីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។
ថ្លែងទាំងទឹកមុខស្រស់ប្រិបប្រិយ កញ្ញា ទេពី បានបញ្ជាក់ជំហរថា ថ្វីត្បិតនាងមានវ័យក្មេង សម្រស់ស្រស់សោភា តែនាងមិនងាយ លង់នឹងអន្ទាក់ របស់អ្នកណាម្នាក់ឡើយ ដោយសារតែខ្លួន មានចិត្តស្រឡាញ់សិល្បៈទាំងបុរាណ និងសម័យ ដូច្នេះហើយការឈជើង លើវិថីសិល្បៈ នាងរមែងតែងជួបរឿង បែបនោះ ជាក់ជាមិនខាន ប៉ុន្តែខ្ញុំមិនដូច្នោះទេ។ នាងពោលបែបនេះ ស្របពេលដែល គេមើលឃើញថា ក្រុមគ្រួសាររបស់កញ្ញា សោភា ទេពី បានជីវភាពធូរធា ព្រោះកាលពីថ្ងៃទី៨ កក្កដា ២០១៧ កន្លងទៅថ្មីៗនេះ ក្រុមគ្រួសាររបស់នាង បានរៀបចំខួបកំណើតឲ្យ កញ្ញា សោភា ទេពី នៅនឹងកន្លែងខារ៉ាអូខេ សប្បាយKTV ដែលហាងរបស់បងស្រីបង្កើត តែម្នាក់គត់ របស់នាង និងទទួលបានកាដូ ឡាន THUNDRA តំលៃជិត៥ម៉ឺនដុល្លារទៀតផង ពីក្រុមគ្រួសារនាង។

សោភា ទេពី បានបន្តថា នាងសម្រេចចិត្តធ្វើខួបកំណើតឆ្នាំនេះ ក្រោយពេលដែលរាសីសិល្បៈឡើងខ្ពស់ជាងមុន មានការចាប់អារម្មណ៍ច្រើន។ នាងក៏សម្រេចចិត្តរៀប ចំខួបកំណើត ដែលប៉ាម៉ាក់របស់នាង ជាអ្នករៀបចំធ្វើជូន ដែលឆ្នាំនេះនាងមានវ័យ១៦ឆ្នាំ។ ក្លាយខ្លួនពីអ្នករាំរបាំបុរាណ ទៅជាតួសម្តែង និងចម្រៀង ទេពី បានបញ្ចាក់ថា នាងរំភើបណាស់ ដែលកន្លងមកថ្ងៃខួបកំណើត គឺទទួលបានកាដូ ត្រឹមតែខ្សែក ក្រវិល តែប៉ុណ្ណោះ ប៉ុន្តែលើកនេះ ប៉ារបស់នាង ដែលមាន ឋានន្តរៈស័ក្តិផ្កាយ២ នោះ បានបង្ហាញភាពភ្ញាក់ផ្អើលតែម្តង គឺជូនកាដូជារថយន្តម៉ាកធុនត្រា ដល់កូនស្រីពៅ ។ កញ្ញា ទេពី បន្ថែមថា “ស្ទើរតែគាំងបេះដូង ព្រោះគាត់បាន Surpise ឡានមួយបែបនេះ”៕