យីឌុបខ្នាតយក្ស ដឹកជ្រូកពីប្រទេស វៀតណាម ក្រឡាប់ផ្ងារេជើង ធ្លាយចេញសត្វជ្រូក រាយប៉ាយពេញផ្លូវ នៅខេត្តព្រៃវែង

, , Leave a comment

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្តយីឌុបខ្នាតយក្ស(ក្លារ៉ាហ្វម) ដឹកជ្រូកក្រទ្បាប់ផ្ងាជើងធ្លាយចេញសត្វជ្រូករាប់រាយក្បាលរាយប៉ាយពេញផ្លូវ  នៅតាមផ្លូវជាតិលេខ៨A នៅត្រង់ចំណុច ភូមិ ប្រមូលផ្ដុំ ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង បន្ទាប់ពីរថយន្កតនោះ រេចង្កូតចូលផ្ទញពេទ្យឯកជនមួយកន្លែង។

 

ប្រភពបានអោយដឹងថា រថយន្តក្រឡាប់ធ្លាយចេញដឹកជ្រូកនេះ បានដឹកជ្រូកចេញមកពីវៀតណាម តាមច្រកអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បំណងយកជ្រូកទៅលក់នៅរាជធានីភ្នំពេញ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ មិនដឹងអ្នកបើកបរនោះងុយដេកឬ យ៉ាងណា ក៏រេ ទ្រុងក្រោយបោក កាច់ ខាងស្តាំដៃ ត្រូវយ៉ាប ស្លាកយីហោ ពេទ្យឈ្មោះ ( បន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ យីម ណារ៉ា )រួចក្រឡាប់ ខ្ទាតខ្ចាយជ្រូកចេញក្រៅ ពេញផ្លូវជាតិលេខ៨ ធ្វើអោយស្ទះអ្នកដំណើររាប់ម៉ោង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

 

ប្រភពបានអោយដឹងបន្តថារថយន្តក្រឡាប់ធ្លាយចេញដឹកជ្រូកនេះជារបស់ក្រុមហ៊ុន ប៊ុត ស៊ីម៉េង បានទទួលអាជ្ញាបណ្ណ័នាំចូលជ្រូករស់ ពីប្រទេសវៀតណាម មកលក់ ចែក ចាយរាជធានីភ្នំពេញ ហើយបានសិទ្ធនាំចូលតាំង ពីថ្ងៃទី៣០ ខែមិថុនា ចុះហត្ថលេខា ដោយលោក ឡោ រស្មី អគ្គលេខាធិការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ដែលក្រុកមហ៊ុនដឹកជ្រូករស់ច្រើនពាន់ក្បាលក្នុង១ថ្ងៃៗ ចូលមកភ្នំពេញ ធ្វើអោយជ្រូកខ្មែរមានតម្លៃ ថោកដែលកសិករជាអ្ហកចិញ្ចឹមជ្រូកមានការតវ៉ាកន្លមក ៕

 

 

Leave a Reply

(*) Required, Your email will not be published