លោក ប៊ុ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ ត្រូវ​អភិបាល​ខេត្តក្រចេះ ដកតំណែង ព្រោះ​ធ្វើការ​លំៗ យកតែ​លុយ​

, , Leave a comment

​ខេត្តក្រចេះ : នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក ប៊ុ​យ រតនា ត្រូវបាន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ លោក ស ចំរុង ស្នើសុំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​កន្លែង​បំពេញការងារ ឬ​ដក​តួនាទី ខណៈ​បាន​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​របស់​ឈ្មួញ​ដឹកឈើ​ល្មើសច្បាប់ និង​ផ្ទុក​ធ្ងន់​បំផ្លាញ​ផ្លូវ​បាក់​ស្ពាន មិនតែប៉ុណ្ណោះ​មេព្រៃ​រូបនេះ បាន​ផ្គើន​យ៉ាងខ្លាំង​ទៅនឹង​បទបញ្ជា​របស់លោក​អភិបាលខេត្ត​បញ្ជា​ឲ្យ​ទប់ស្កាត់ និង​ព័ទ្ធចាប់​រថយន្ត​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នោះ​។​

 

​មេ​ឈ្មួញ នី និង​ប្តី​ឈ្មោះ អាត បាន​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ និង​បណ្តាល​ឲ្យ​បាក់​ស្ពាន នៅ​ចំណុច​អូរ​ក្រៀ​ង (​ស្ពាន​អង្ក្រង​) ក្នង​នោះ​លោក ស ចំរុង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ បាន​បញ្ជា​ឲ្យ​ផ្នែក​រដ្ឋបាល​ខេត្តក្រចេះ ចាត់វិធានការ​ក្នុង​រឿងនេះ ប៉ុន្តែ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច មិន​ត្រឹមតែ​គ្មាន​វិធាន​ការឃាត់​ចាប់​នោះ​ប៉ុណ្ណោះ​ទេ មេព្រៃ​រូបនេះ​ថែមទាំង ផ្តល់ដំណឹង​ឲ្យ​មេ​ឈ្មួញ នី អាត នាំ​កម្មករ​ដឹកឈើ​ចេញពី​កន្លែងកើតហេតុ ដឹកជញ្ជូន​ចេញ បន្តទៅ​លក់​នៅ​វៀតណាម ទើប​បង្កើត​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​។​

 

​ករណីនេះ​លោក ស ចំរុង អភិបាលខេត្ត​ក្រចេះ​បាន​បញ្ជា​ទៅ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត​ចាត់វិធានការ​ចាប់​រថ​យន្ត​ដឹកឈើ​បំផ្លាញ​ស្ពាន ហើយ​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៧ មន្ត្រី​សាលាខេត្ត​អះអាងថា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លោក ប៉ុយ រតនា ត្រូវបាន​ដកតំណែង ក្នុងនោះ​មានការ​គាំទ្រ​ផងដែរ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​។​

 

​គួររំលឹកថា មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ខេត្តក្រចេះ គឺ នី អាត ប្រើ​រថយន្ត​យី​ឌុប​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន ប្រមូល​ទិញ​គ្រប់ទិសទី ប្រភេទ​ឈើ​ធ្នង់ និង​កកោះ​យកទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង របស់​អង្គភាព​វរៈ​២០៤ ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​មួយ​យប់​យ៉ាងតិច​ចំនួន​២​គ្រឿង​យី​ឌុប ប្រមូល​ទិញ​ក្នុង​ខេត្តក្រចេះ​ផង និង​ខេត្ត​ស្ទឺ​ង​ត្រែង​ដឹក​តាម​ទូក ឡើងមក​ស្រុក​សំបូរ ខេត្តក្រចេះ ។ ក្រៅពី នី អាត នៅ​ខេត្តក្រចេះ​នេះ ក៏មាន​ឈ្មួញ​ឈ្មោះ សារឿន និង​អ្នកគ្រូ ធីតា បាន​ដឹកឈើ​ប្រើប្រាស់​ឡាន​យី​ឌុប​នេះ​ដូចគ្នា បន្ទាប់ពី​បង់ប្រាក់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ដែល​ពួកគេ ចំណាយ​ប្រាក់​ទិញ​ទឹកចិត្ត​អស់លោក​ដែលមាន​តួនាទី​បង្ក្រាប រហូតដល់​ភូមិសាស្ត្រ​ខេត្តក្រចេះ​នេះ ក្លាយជា​ភូមិសាស្ត្រ​ឈើ​ឆ្លងកាត់​យ៉ាង​អនាធិបតេយ្យ​ប្រមាណ​ជិត​២​ខែ​កន្លងមកនេះ​៕

 

Leave a Reply

(*) Required, Your email will not be published