ព្រោះ​តែម​ហិ​ច្ឆិ​តា បណ្តាល​ឲ្យ​តុលាកា ឃាត់ខ្លួន​អតីត​ឧ​ត្ត​ម​សេនីយ៍ ពាក់ព័ន្ធ​ករណី​លួច​ដី​លក់​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : លោក ឈន ផ្លុំ អាយុ​៥៦​ឆ្នាំ អតីត​ជាម​ន្ត្រី​កងយោធពល​ខេមរភូមិន្ទ មាន​ឋានន្តរស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​ទីលំនៅ​ក្រុម​១២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន លេខ​១៨៥២ តព​/១៧ ចុះ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ចៅក្រម​ស៊ើបសួរ ឡូត ផា​រី ដោយយោង​ទៅតាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ថៃ ហេង​ឡុង បាន​ប្តឹង​ចោទប្រកាន់ ទៅលើ​ឈ្មោះ ឈន ផ្លុំ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ជា មន្ត្រី​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ និង​បក្ខពួក​ចំនួន​ប្រមាណ​ជា​១០​អ្នក​ផ្សេងទៀត ដែល​បាន​ផ្សំគុំនិត​ពាក់​ព​ន្ធ័​ទៅនឹង​ករណី​រំលោភ​កាន់កាប់​អចលនវត្ថុ​អ្នកដទៃ ដោយ​ទុច្ចរិត​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​លើ​ទីតាំង​ដី​របស់​ក្រុមហ៊ុន ថៃ ហេង​ឡុង ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

 

​បច្ចុប្បន្ន​លោក ឈន ផ្លុំ អតីត​ជាម​ន្ត្រី​យោធា​ដែលមាន​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ជា​ជនសង្ស័យ​ដែល​សម្បូរ​រឿងអាស្រូវ ក្នុង​រឿង​វិវាទ​រំលោភ​យក​ដីធ្លី​អ្នកដទៃ​នាពេល​កន្លងមក​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មន្ទីរ​យុត្ត​ធម៌ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា បញ្ហារ​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ នាពេលនេះ​ហាក់បីដូចជា​កំពុងតែ​ផ្ទុះឡើង​សាជាថ្មី ខណៈ​ដីធ្លី​មាន​ហាងឆេង​ងើបឡើង​វិញ​ជា​បណ្តើរៗ​៕

 

Leave a Reply

(*) Required, Your email will not be published