ដល់ក ចាញ់ឆ្នោត​ហើយ មិន​ព្រម​ប្រគល់​កៅអី និង​បន្ទប់ធ្វើការ​ឲ្យ​គេ​ទៀត​!

, , Leave a comment

​រាជធានី​ភ្នំពេញ : ​អតីត​ចៅសង្កាត់ និង​ចៅសង្កាត់រង មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាញ់ឆ្នោត​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ហើយ គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ផ្លូវការ កាលពី​ថ្ងៃទី​២៥ ខែមិថុនា គឺ​មិន​ព្រម​ប្រគល់​កៅអី និង​បន្ទប់ធ្វើការ​ឲ្យ​ចៅសង្កាត់ និង​ចៅសង្កាត់រង ឬក៏​មេឃុំ និង​ជំទប់ ដែល​ឡើងកាន់តំណែង​ថ្មី​នោះទេ​។​

​ពិធី​ផ្ទេរតំណែង​ចៅសង្កាត់ មេឃុំ និង​ប្រកាស​សុពលភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ត្រូវបាន​ធ្វើឡើង នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៧​។ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​៤ ខែកក្កដា មាន​សេចក្តីរាយការណ៍​ថា យ៉ាងហោចណាស់ ក៏មាន​ចៅសង្កាត់ មេឃុំ ចៅសង្កាត់រង និង​ជំទប់ ដែលជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់ឆ្នោត មិន​ព្រម​ប្រគល់​បន្ទប់ធ្វើការ​នៅ​សាលាឃុំ​សង្កាត់​នោះ ឲ្យ​អ្នក​ជាប់ឆ្នោត​ថ្មី មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៤ ខែកក្កដា​នេះ មានការ​បង្ហោះ​ដំណឹង​នៃ​ការមិន​ព្រម​ប្រគល់​បន្ទប់ធ្វើការ​នៅ​សាលាឃុំ​សង្កាត់ ឲ្យ​អ្នក​ជាប់ឆ្នោត​ថ្មី រួមមាន​៖ អតីត​ចៅសង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ អតីត​ចៅសង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ និង​អតីត​ចៅសង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាដើម​៕

 

Leave a Reply

(*) Required, Your email will not be published