ថៃ​ចាប់​វៀតណាម​ច្រឡំ​ថា ខ្មែរ

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ​ខណៈ​ពលករ​ខែ្មរ​អត់​ច្បាប់​ខ្លះ​ធ្វើការ​នៅ​ប្រទេស​ថៃ កំពុង​ត្រូវបាន​សម្ថ​កិច្ច​ថៃ ចាប់បញ្ជូន​មកវិញ និង​ភាគច្រើន​មក​ដោយ​ខ្លួនឯង ដើម្បី​មក​ធ្វើឯកសារ​ស្របច្បាប់ ដើម្បី​វិល​ទៅវិញ ស្រាប់តែ​សមត្ថកិច្ច​ថៃ​បាន​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​មកជា​មួយ​ដែរ​។​


​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​តាម​រថយន្ត​ដឹក​ពលករ​ខ្មែរ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត ប៉ុន្តែ​ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ពិនិត្យឃើញថា ជា​ជនជាតិ​វៀតណាម​ក៏​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍ ទាក់ទង​ឲ្យ​សមត្ថកិច្ច​ថៃ​មក​យក​ត្រឡប់​ទៅវិញ​។​


​លោក អោក សំ​ណុ​ក នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៤ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ក្រុមការងារ​ដែល​ចាំ​ទទួល​ពលករ​ខ្មែរ បាន​រកឃើញ​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់បញ្ជូន​លាយ​ជាមួយ​ពលករ​ខ្មែរ​។​


​ក្រោយពី​ដឹងថា មាន​ជនជាតិ​វៀតណាម ត្រូវ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​ដែរ នគរបាល​ខ្មែរ​បាន​ហៅ​មក​សាក​សួររក​លិខិតស្នាម​រួច ក៏​សម្រេច​បញ្ជូន​ឲ្យ​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ​យកទៅ​ប្រទេស​ថៃ​វិញ ដើម្បី​បញ្ចូនទៅ​ប្រទេស​វៀតណាម​ដោយផ្ទាល់ ព្រោះ​វា​ជា​សមត្ថកិច្ច​របស់​ថៃ​។​


​ជនជាតិ​វៀតណាម ដែល​ត្រូវ​ថៃ​ចាប់បញ្ជូន​មកនេះ ឈ្មោះ​យឿ​ង គឹម​អញ កើត​នៅ​ឆ្នាំ​១៩៥២ បាន​ឆ្លងដែន​ទៅ​រស់នៅក្នុង​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០០៤ និង​បាន​ប្តី​ជា​ជនជាតិ​ថៃ មានមុខ​របរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​៕

 

Leave a Reply

(*) Required, Your email will not be published