លោក ហ៊ុន សេងពោរ ក្រុមស្រាវជ្រាវ បង្ក្រាបបទល្មើស លើផ្ទៃប្រទេសបើកដៃ យាយនី តាអាត ដឹកជញ្ជូនឈើ ចូលឃ្លាំង ឧគញ៉ា គង់ ក្រឹង ទាហានចាម នៅស្រុកស្នួល យ៉ាងគគ្រឹកគ្រេង

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ពីខេត្តក្រចេះ បានឲ្យដឹងថា ថៅកែស្រីរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដុះស្លែម្នាក់ឈ្មោះ នី ប្តីឈ្មោះ អាតជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈ ស្ពានទេរ រស់នៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ បានដឹកជញ្ជូន ឈើសឹងរាល់យប់គឺដឹក

ឈើប្រណិតខុសច្បាប់តាមរថយន្ត សាំយ៉ុង ក្នុង១យប់ចំនួន១០គ្រឿងទៅ១៥ គ្រឿង និងពេលខ្លះដឹកតារថយន្ត យីឌុប ១យប់៧ទៅ១០គ្រឿងចេញ ពីភូមិកោះខ្ញែ ឃុំ អូគ្រៀង ស្រុកសំបូ ខេត្តក្រចេះនឹងដឹកចេញពីផ្លូវក្រុមហ៊ុនដុងណាយដុងភូ ដោយឆ្លងកាត់ខេត្តក្រចេះនិងស្រុកស្នួល ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រក វ៉ាលឺ យ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ ដោយសារមានការបើកដៃពីសមត្ថកិច្ចតាម ដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេស​ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ប្រទេស មាន​លោក​ហ៊ុន​សុង​ពោរ​ជា​អ្នកទទួលខុសត្រូវ​និង​អ្នកសម្របសម្រួល​ការងា​រ​នេះដែល​នាយ​ឧត្ដមសេនីយមេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសចាត់តាំង​អោយមក​បង្ក្រាប បទល្មើស​ឆ្លងដែន ផ្ទុយទៅវិញ​មក​សម្ងំ​យកសុខ កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ស្រួល នេះ​សរ​បញ្ជាក់ថា លោក ហ៊ុន សេង​ពោរ មិន​ស្ដាប់​ និង​មិន​គោរព​តាម​បទបញ្ជា​ របស់​នាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ និង​ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ។

 

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ជាក់ស្តែងកាលពីយប់ថ្ងៃទីថ្ងៃទី០២កក្កដា ឆ្នាំ ២០១៧នេះ គេឃើញរថយន្តដឹកឈើប្រណិត របស់មេឈ្មួញដុះស្លែ ឈ្មោះ នី ប្តីឈ្មោះ អាត និង​លោក​សាល តំណាង​ក្រុមហ៊ុន​តុង​មិន បានដឹកឈើចេញពី ស្រុកសំបូរ យ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់សាលាស្រុកស្នួល ចូលឃ្លាំង ឧកញ៉ា គង់ ក្រឹង ទាហាន ចាម រកស៊ីឈើខុសច្បាប់ដឹកបន្តទៅលក់នៅប្រទេសវៀតណាម តាមច្រកវ៉ាលឺ ដោយ ឆ្លងកាត់សមត្ថកិច្ចតាមដងផ្លូវរាប់មិនអស់ដោយមិនមានអ្នកណាមួយថ្លើមធំហ៊ាន ប៉ះពាល់ជំនួញឈើនោះឡើយ ព្រោះតែ មេឈ្មួញដុះស្លែ ឈ្មោះ នី ប្តីឈ្មោះ អាត បាន យកឈ្មោះលោកធំខាងប៉ូលីសខេត្តក្រចេះ (លាក់ឈ្មោះសិន)។

 

សេចក្តីរាយការណ៍បន្តទៀតថា មេឈ្មួញជួញឈើដុះស្លែ ឈ្មោះ នី ប្តីឈ្មោះ អាត រប្រើស្បែកលោកធំខាងប៉ូលីសធ្វើជាឈ្មួញចេញ មុខចេញមាត់ជាងគេ ក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណិត មានធ្នង់ បេង ចេញពីស្រុកសំបូរ តាមរថយន្តទំនើបៗ និងរថយន្តយីឌុប ឡើងមកខេត្តក្រចេះ ឆ្ពោះទៅប្រទេសវៀតណាម គឺមិនលោះថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ ព្យុះក៏ឈ្មោះ នី ប្តីឈ្មោះ អាត នៅ តែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត គឺសមត្ថកិច្ចនិងមន្ត្រីជំនាញពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យឬហើបមាត់ ពីការរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់របស់ ឈ្មោះ នី ប្តីឈ្មោះ អាត នោះទេ ជាពិសេសគឺ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងគយចល័ត គឺទី១ដោយសារតែឈ្មោះ នី ប្តីឈ្មោះ អាត មាន លុយបិទមាត់សមត្ថកិច្ចអស់ទាំងនោះ និងទី២ ឈ្មោះ នី ប្តីឈ្មោះ អាត មានស្បែកលោកធំប៉ូលីសខេត្តក្រចេះនៅពីក្រោយ និងលោកធំជាប៉ូលីសពាក់ផ្កាយនោះ ជួយជ្រោមជ្រែង។

 

ឈ្មោះ នី ប្តីឈ្មោះ អាត អាងស្បែកមន្ត្រីធំ ជាប៉ូលីសពាក់ផ្កាយនៅខេត្តក្រចេះ មិនច្បាស់ទេថា តើក្នុងមួយខែៗ ចែកផលប្រយោជន៍គ្នាបានប៉ុន្មានម៉ឺនដុល្លារ នោះទេ បានជាលោកធំប៉ូលីសនោះឃុបឃិតជាមួយឈ្មួញ ទៅពង្រឹងពង្រីកមុខជំនួញ រកស៊ី ដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអនាធិបតេយ្យខ្លាំងឡើង។

 

គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាប និងទប់ស្កាត់ការ ដឹកជញ្ជូនឈើខុសច្បាប់ របស់ ឈ្មោះ នី ប្តីឈ្មោះ អាត អាងស្បែកមន្ត្រីធំ ជាប៉ូលីសពាក់ផ្កាយបានឬក៏អត់?ព្រោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើគ្រញូងពីចេញពីស្រុកសំបូរខេត្តក្រចេះ ដោយឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ដែលឈ្មោះ នី ប្តីឈ្មោះ អាត កំពុងធ្វើនៅពេលនេះមានទំហំធំធេង និងព្រហើនបំផុតចំពោះការរឹត បន្តឹងរបស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើ ត្រួតពិនិត្យមើល ភាពអនាធិបតេយ្យរបស់ ឈ្មោះ នី ប្តីឈ្មោះ អាត ឡើងវិញជាបន្ទាន់ កុំឲ្យប្រជាពលរដ្ឋរិះគន់ថា ព្រោះតែអាងលើ ស្បែកលោកធំ ជាប៉ូលីស នៅពីក្រោយ និងអាងមានការបើកដៃពី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ និងនាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ។ ជាពិសេស ​ក្រុម​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ប្រទេស មាន​លោក​ហ៊ុន​សុង​ពោរ​ជា​អ្នកទទួលខុសត្រូវ​ និង​អ្នកសម្របសម្រួល​ការងា​រ​នេះ ដែល​នាយ​ឧត្ដមសេនីយ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់តាំង​អោយមក​បង្ក្រាប បទល្មើស​ឆ្លង ដែន ផ្ទុយទៅវិញ​មក​សម្ងំ​យកសុខ កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ស្រួល នេះ​សរ​បញ្ជាក់ថា លោកហ៊ុន សេង​ពោរ មិន​ស្ដាប់​និង​មិន​គោរព​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ មេបញ្ជាការ និង​ជា​ប្រធាន​គណកម្មាធិការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ គឺបើកដៃអោយឈ្មួញដឹកជញ្ជូនឈើតាមតែអំពើចិត្ត ៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published