នារី​បម្រើ​កាស៊ីណូ និង​បក្ខពួក​ត្រូវ​នគរបាល​ខេត្ត​ប៉ៃលិន​ចាប់វាយ​ខ្នោះ​

, , Leave a comment

​ខេត្ត​ប៉ៃលិន : មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ ត្រូវបាន​កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្ត​ចាប់​ឃាត់ខ្លួន ក្រោយពី​ពិនិត្យ​ជាក់ស្តែង​ក្នុងករណី​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ​នៅវេលា​ម៉ោង​០៩ និង​៤០​នាទី​យប់ ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន​។​

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១​ឈ្មោះ សេង ផា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ទី​២- ឈ្មោះ និ​ច ធីតា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ព្រមទាំង​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​(​ម៉ា​ទឹកកក ICE) ចំនួន​៩​កញ្ចប់​តូច ស្មើនឹង ២,៣៨​ក្រាម ថ្លឹង​ទាំង​ថង់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ រួម​នឹង​វត្ថុតាង​ថ្នាំញៀន សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published