ស្ត្រីឈ្មោះ ហេង សំនាង ហៅ”យាយព្រឿង”មេឈ្មួញឈើក្រញូងខេត្តស្ទឹងត្រែង ជាប់ គុក២ឆ្នាំ ខណះ យាយម៉ៃ មេឈ្មួញឈើគ្រញូង ខេត្តឧត្តរមានជ័យ មិនទាន់ចាប់ខ្លួន

, , Leave a comment

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ត្រីឈ្មោះហេង សំនាង ហៅ”យាយព្រឿង “ជាមេឈ្នួញឈើខេត្តស្ទឹងត្រែង ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅ ក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់

ចំនួន៥០លានរៀល ចូលជាថវិការរដ្ឋ ក្រោមបទចោទប្រកាន់ ចំនួន៣បទល្មើស គឺ ទី១.បទប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញាតិ, ទី២.បទប៉ុនប៉ង លួច, ទី៣.បទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាន ទម្ងន់ទោស ប្រព្រឹត្តនៅភូមិអូឬស្សីកណ្តាល ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៦។ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមមាត្រា៩៨ នៃច្បាប់ស្តីអំពីព្រៃឈើ មាត្រ៣៦១ និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ។

 ជនជាប់ចោទឈ្មោះ ហេង សំនាង ហៅ”យាយព្រឿង” ថ្លែងថា លោកស្រីមិនបានទៅរំដោះឈើ នៅក្នុងសង្កាត់រដ្ឋ បាលព្រៃឈើអូរពងមាន់ទេ គឺមានមន្ត្រីហៅទូរស័ព្ទទៅខ្លួនឲ្យទៅទិញឈើនៅ សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។ ឈើដែលសមត្ថកិច្ចចាប់នោះ ជារបស់ឈ្មោះ តាក្វា ជាជនជាតិវៀតណាមទិញពីពលរដ្ឋក្នុង ស្រុកថាឡាបរិវ៉ាត់ ហើយឈ្មោះ តាក្វា ជួលឲ្យខ្លួនទៅដឹកចេញ ពីសង្កាត់រដ្ឋបាលព្រៃឈើវិញ។

លោក វង់ ចាន់ណា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដេកយាមឈើល្មើស បាននិយាយថា នៅវេលាម៉ោងជិត៣ភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជនជាប់ ចោទ បានបើកឡានម៉ាក បាឡែន១គ្រឿង និងសាំងយ៉ុង១គ្រឿង ចូលក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ដោយមានមន្ត្រីរដ្ឋបាលព្រៃឈើ ជាអ្នកសម្របសម្រួលឲ្យដឹកឈើល្មើសចេញទាំងយប់។លោកបន្ដថា ដោយសារជនជាប់ចោទ និងកម្មករបាន ធ្វើសកម្មភាពផ្ទុយច្បាប់បែបនេះ ទើបលោកបាន ហៅទូរស័ព្ទទៅមេឈ្មោះ ឃ្លោក សីម៉ា ឱ្យមកជួយឃាត់ខ្លួនជនជាប់ចោទតែម្តង។ នៅក្នុងហេតុការណ៍នោះ លោកបានបាញ់ឡើងលើមួយគ្រាប់ នៅពេលជនជាប់ចោទ បានស្រែកហៅឲ្យកម្មករ មក ជួយរំដោះខ្លួនពីសមត្ថកិច្ច។

គួររំលឹកថា ជនជាប់ចោទ ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ច ស្នើរសុំប្តូរសមត្ថកិច្ច តុលាការពីតុលាការខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ។

ឥឡូវស្ត្រី ឈ្មោះ ហេង សំនាង ហៅ “យាយព្រឿង” មេឈ្មួញឈើក្រញូងខេត្តស្ទឹងត្រែង ជាប់គុក២ឆ្នាំហើយ នៅឡើយតែ យាយម៉ៃ ឈ្មួញឈើក្រញូងល្បីឈ្មោះ នៅខេត្តឧត្តរមានជ័យដែលមានបញ្ជារពីលោក ស ថាវី ចៅហ្វាយខេត្តឧត្តរមានជ័យ ឲ្យតាមចាប់ខ្លួន និងព្រះរាជអាជ្ញាខេត្តកំពង់ធំ ចេញដីការ ឲ្យចូលខ្លួនពាក់ពន្ធ័ និងការប្រព្រឹត្តបទល្មើសព្រៃឈើបែរជានៅស្ងាត់ឈឹងនៅឡើយ មិនដឹងថា យាយម៉ៃ គាត់ខ្លាំងដល់កម្រិតណានោះទេ?៕

( រូូបថត ) យាយម៉ៃ ផឹកស៊ីជល់កែវ ជាមួយលោកឧត្តមសេនីយ ៣នាក់កន្លងមក

 

Leave a Reply

(*) Required, Your email will not be published