លោក សុខ ឥសាន ៖ ពួក​ប្រឆាំង​ទាល់តែ​CPP​ចាញ់ ទើប​ហៅ​ការបោះឆ្នោត​ថា​ត្រឹមត្រូវ​និង​យុ​ត្តិ​ធ៌​ម​?

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ បានបញ្ចប់ អ្នក​ង្កេ​ត​ការណ៍​ជាតិ អន្តរជាតិ ព្រមទាំង​មហាជន ប្រជាជន​ទូទៅ សុទ្ធតែ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ ដំណើរការ​បោះឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន យុ​ត្តិ​ធ៌​ម  គ្មាន​អំពើហិង្សា មាន របៀបរៀបរយ មាន​លក្ខណៈ​ល្អ និង​អា​ចទ​ទួ​ក​យកបាន​។​

 

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលបី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ​បណ្តា​ស្ថានទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ​នៃ​ដំណើរ​កាបោះឆ្នោត ថា​មាន​លក្ខណៈ​សន្តិភាព សន្តិសុខ សុវត្ថិភាព ត្រឹមត្រូវ និង​យុ​ត្តិ​ធ៌​ម ហើយ​សំណូមពរ​ឲ្យ​គណបក្សនយោបាយ​ប្រកួតប្រជែង​ទទួលយក​លទ្ធផល​បោះឆ្នោត​។​

 

​លោក សុខ ឥសាន បានបង្ហាញ​ការសោកស្តាយ​ចំពោះ​អង្គការ​មួយចំនួន​ដែល​បង្ហាញ​របាយការណ៍​មើល​មក​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ផ្លូវ “​អវិជ្ជមាន​”​។ «​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែលមាន​អង្គកា​សង្គម​ស៊ីវិល​មួយចំនួន​តូច បែរជា​នាំគ្នា​វាយតម្លៃ​ក្នុង​ផល​អវិជ្ជមាន ប្រឆាំងនឹង​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជា​ពលរដ្ឋ​»​។​

 

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បាន​អះអាង​ដូច្នេះ​ថា «​ការវាយតម្លៃ​ផ្ទុយ​ពី​សភាពការណ៍​ពិត និង​ផ្ទុយ​ពី​ការវាយតម្លៃ​ប្រកបដោយ​សត្យានុម័ត នៃ​អ្នកសង្កេតការ​ណ៏​ជាតិ អន្តរជាតិ គឺជា​ចេតនា​ទុច្ចរិត​ចង់​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​យល់ច្រឡំ​ពី​សភាពការណ៍ នៃ​ដំណើរការ​បោះឆ្នោត​។​

 

«​បញ្ហាសំខាន់ លុះត្រាតែ គណបក្ស​ប្រជាជន​ចាញ់ឆ្នោត ទើប​ពួក​អគតិ​អស់នេះ​ពេញចិត្ត ។ ប៉ុន្តែ ចេតនា​អាក្រក់ របស់​អស់លោក​មិនអាច​បាន​សម​តាម​បំណងប្រាថ្នា​ឡើយ  “​ដេកចាំ ដាំចេក​ទៅ​” »៕

 

Leave a Reply

(*) Required, Your email will not be published