មុននេះ​បន្តិច​តំណាង​យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ចាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ : តំណាង​យុវជន​ម្នាក់​ឈ្មោះ ម៉េង ឈាង ភេទ​ប្រុស ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​ទៅ​កូ​ពី​ឯកសារ​នៅ​ជិតរ​ង្វ​ល់​មូល​ស្ពាន​ជ្រោយចង្វា ដើម្បី​ចែកជូន​អ្នកចូលរួម​ហែ​ញត្តិ​ជាមួយ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។​

 

​សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​បាន​កំពុង​រារាំង​ការ​ហែ​ញ​ត្ដិ​ទៅ​រដ្ឋសភា របស់​សមាគម​ខ្មែរក្រោម​នៅ​វត្ដ​ចាស់​សង្កាត់ ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញាតិ បើ​ទោះ​មាន​ពាក្យស្នើសុំ​ជា​លើក​ទី​ពីរ​ក៏ដោយ​។​

 

​សាលា​រាជធានី​ភ្នំពេញ បានចេញ​បំរាម ជាមួយនឹង​ការបង្គាប់បញ្ជា​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រៀម ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​ហែ​ញាតិ​របស់​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម ទៅកាន់​រដ្ឋសភា ក្រោម​ហេតុផល​ថា អាច​នឹងមាន​ការកកស្ទះ​ផ្លូវ ដែល​កើតចេញពី​ការ​ហែរ​នេះ ហើយ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ទាំងអស់​មិនអាច​ធ្វើចរាច​ណ៍​បាន​ទាំងស្រុង​ក្នុង​រយៈពេល​នេះ​។​

 

​ទន្ទឹមគ្នា​នឹង​នេះ ដែរ គេ​សង្កេតឃើញថា ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​របស់​ស​មាគ​មន៍​ខ្មែរ​កម្ពុជា​ក្រោម ទៅកាន់​រដ្ឋសភា​នេះ មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​អាចធ្វើ​ចរាចរណ៍​បានឡើយ ព្រោះ​កម្លាំង​សមត្ថកិច្ច ក្រោម​បញ្ជា​របស់​អភិបាល​រាជធានី​ភ្នំពេញ បាន​ម៉ៅ​ផ្តាច់​ផ្លូវ​នេះ ដើម្បី​ហ្វឹកហាត់​កម្លាំង ត្រៀម​បញ្ជា​កម្លាំង ក្នុងការ​ទប់ទល់​ជាមួយ​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ពីរ​រយ​នាក់ ដែល​នឹង​ហែ​ញត្តិ​ឆ្នោះ​ទៅកាន់​រដ្ឋសភាជាតិ​នោះ​។​

 

​សូម​រំលឹក​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧​ថ្មីៗ​នេះ រដ្ឋបាល​នៃ​សាលាក្រុង​បានចេញ​ដីកាអម ជូនទៅ​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ និង​អត្ត​រាគ​មន៍​ទៅ​អង្គការ​ខ្មែរក្រោម​គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដែល​មិនមាន​ការអនុញាត​ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។

 

​តាម​ការលើកឡើង​រប​ស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​នោះ បានបង្ហាញ​ការចាប់អារម្មណ៍​ពី​សកម្មភាព​ទាំងនេះ ប្រាប់ថា ការពិតទៅ​ច្បាប់​បាតុកម្ម​បាន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​មានការ​ជួបជុំ ការ​ហែ​ញ​តិ​នានា ដោយ​សន្តិវិធី ក្រោម​កិច្ច​អន្តរាគមន៍ និង​សម្រួល​ចរាចរណ៍​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ទើប​ជាការ​អនុវត្ត​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​ការគោរព​ច្បាប់​រដ្ឋ​។​

 

​លោក​បាន​បន្ត​ដូច្នេះ​ថា «​បើ​សាលាក្រុង​ដាក់​កម្លាំង​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ នោះ​ស្របតាម​ច្បាប់ តែបើ​សាលាក្រុង​ដាក់​កម្លាំង​ទាំងនោះ​ដើម្បី​តែ​ការ​វាយ ប​ង្គ្រា​ប​ដូច​មុនៗ​ទេ ជាកា​រំលោក​ច្បាប់​យ៉ាងច្បាស់ ហើយនឹង​គ្មាន​ការគាំទ្រ​ពី​សាធារណៈជន​ឡើយ​។ តើ​ការនាំ​ញត្តិ​ទៅកាន់​រដ្ឋសភា​នេះ មាន​អ្វី​ខុសច្បាប់​? បើ​នាំ​ទៅដោយ​ស្ងាត់ៗ តើ​មានន័យ​អ្វី ពលរដ្ឋ​ណា​នឹង​បានដឹង​ពី​កិច្ចការ​នេះ ហើយ​បន្ទាប់ពី​រដ្ឋសភា​បានទទួល​មុខ​នឹង​ទុកចោល​មិន​លើក​មក​ពិភាក្សា គឺ​ប្រាកដ​ចឹ​ង​»៕

 

Leave a Reply

(*) Required, Your email will not be published