សម្ដេច ស ខេង បញ្ជា​ឲ្យ​ស៊ើបអង្កេត​ការជួញដូរ​អាវុធ​ទៅ​ភូមា​តាម​ច្រករបៀង​ខេត្តកោះកុង​

, , Leave a comment

ខេត្តកោះកុង ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ករណី​ជួញដូរ​អាវុធ ពី​កម្ពុជា​ទៅ​ប្រទេស​ភូមា ដោយ​ឆ្លងកាត់​ប្រទេស​ថៃ តាម​ច្រករបៀង​ខេត្តកោះកុង ។​

 

​សម្ដេច ស ខេង បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​មាន​សន្ដិភាព ហើយ​អាវុធ​ជាច្រើន​ត្រូវបាន​កម្ទេចចោល ចុះ​ហេតុអ្វី​បែរជា​មានការ​ជួញដូរ​អាវុធ​ចេញពី​ប្រទេស​កម្ពុជា ទៅ​ក្រៅប្រទេស​យ៉ាង​ដូច្នេះ ។ សម្តេច​បញ្ជាក់ថា តាម​ចម្លើយ​របស់​ជនសង្ស័យ​ជួញដូរ​អាវុធ​ឲ្យ​ដឹងថា អាវុធ​ទាំងនោះ​ចេញ​តាម​ច្រករបៀង នៃ​ខេត្តកោះកុង មិនមែន​ច្រកទ្វា​អន្តរជាតិ​ទេ ។

 

​យ៉ាងណាក៏ដោយសម្តេច​បាន​ឲ្យ​ដឹងថា ខណ​នេះ លោក នេ​ត សាវឿន កំពុង​ទាក់ទង ​ជាមួយនឹង​អគ្គស្នងការ​នគរបាល​ប្រទេស​ថៃ ដើម្បី​ស្រាវជ្រាវ​រឿងនេះ តើ​វា​ចេញពី​ណា​ទៅណា ហើយ​អ្នកណា​ជា​អ្នកធ្វើ​រឿងនេះ​ឲ្យ​បានច្បាស់លាស់ ។

 

​សូមជម្រាបថា ឈ្មោះ លាង ពិសិដ្ឋ (Leang Piseth) ដែលជា​វរសេនីយ៍ទោ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី៣ ខែមិថុនា នៅក្នុង​ខេត្ត​ត្រាត​ប្រទេស​ថៃ​បន្ទាប់ពី​ការប្រទះឃើញ​អាវុធ AK-47 កាំភ្លើងយន្ត គ្រាប់បែក និង​គ្រាប់កាំភ្លើង​នៅក្នុង​រថយន្ត​មួយ​ធ្លាក់​ផ្លូវ​ដែល​បើក​ដោយ Pakhin Detphong មន្ត្រី​ទ័ពអាកាស​ថៃ​។

 

​មន្ត្រីជាន់ខ្ពស់​ម្នាក់​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ដែល​ភ្ជាប់​ខេត្ត​ត្រាត​ជាមួយ​ខេត្តកោះកុង​បាន​និយាយថា រថយន្ត Range Rover ដែល​លោក ពិសិដ្ឋ បើក​ទៅ​ប្រទេស​ថៃ​គឺ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​តំបន់​នៅពេល​ព្រឹក​នៃ​ការចាប់ខ្លួន​គាត់​៕

SorKheng

ថថថថ (1)  ScreenShot718

 

Leave a Reply

(*) Required, Your email will not be published