ក្រុមអ្នកសារព័ត៌មាន ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ករណីអាជ្ញាធរខេត្តរតនគិរី ចាប់អ្នកកាសែតដាក់ពន្ធាគារ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រុមអ្នកសារព័ត៌មាន ជាច្រើនអង្គភាពបានមកជួបជុំគ្នានៅក្រសួងព័ត៌មាន ដើម្បីស្វែងរកកិច្ចអន្តរាគម

ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលជាអាណាព្យាបាលរបស់ខ្លួននិងក្រសួងយុត្តិធម៌ ព្រម ទាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយអន្តរាគមន៍ និងមានវិធានតាមផ្លូវច្បាប់លើបុគ្គលខិលខូច និងមន្រ្តីអាជ្ញាធរដែលឃុបឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់ ជាពិសេស អាជ្ញាធរខេត្តតរនគិរី ដែលបានគំរាមនិងចាប់អ្នកសារព័ត៌មាន០៤រូប ដាក់ពន្ធាគារដោយចោទប្រកាន់ពីបទ «កំហែងយកប្រាក់ពីប្រជាពលរដ្នដឹកឈើតាមរថយន្ត»។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ក្រោមការដឹកនាំដោយ លោក គឹម រស្មី បានចាប់អ្នកកាសែតប្រុស-ស្រី ០៤រូបគឺទី១៖ឈ្មោះ យ៉ន ទិត្យ អង្គភាពយុវជនខ្មែរព័ត៌មាន, ទី២៖ឈ្មោះ ប៉េង សុខថារៈ អង្គភាពCPNអនឡាញ, ទី៣៖ឈ្មោះ ម៉ី ម៉េងហ៊ុយ អង្គភាពដំណឹងភ្នំពេញ និងទី៤៖ឈ្មោះ ច័ន្ទ ណារ៉ា ភេទស្រី អង្គភាពTNM អនឡាញ។ ក្រោយសាកសួរបានបញ្ជូនទៅឃុំខ្លួននៅពន្ធាគាររហូតដល់បច្ចុប្បន្ននេះ។

 

លោក ជា លីហៀង ចាងហ្វាងកាសែត រស្មីកូនខ្មែរ បញ្ជាក់បន្ថែមថា សមត្ថកិច្ចតែងចាប់អ្នកសារព័ត៌មាន ដោយអះអាងថា អនុវត្តតាមបណ្តឹងរបស់ឈ្មួញរកស៊ីឈើ តែមិនបានបញ្ចេញឈ្មោះ ឈ្មួញនោះថា ជានរណាទេ? សម្ថកិច្ចមានតួនាទីបង្ក្រាបបទល្មើសគឺចាប់ឈ្មួញរកស៊ីឈើខុសច្បាប់ តែមិនចាប់បែរជាចាប់ តែអ្នកកាសែតទៅវិញ ។

 

ដោយឡែក លោក អ៊ឹម សុភី នាយកការផ្សាយកម្មវិធីទូរទស្សន៍ស៊ើបអង្កេត បានអះអាងថា ដូចជាករណីចាប់អ្នកសារព័ត៌មានបួនរូប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងនោះមានកូនចៅលោកម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេរៀបចំអន្ទាក់និងហៅឲ្យចេញក្រៅចាប់ខ្លួន ដោយចោទពីបទកំហែងយកតែម្តង។

 

ក្រុមអ្នកសារព័ត៌មានទាំងនោះអះអាងថា ការចាប់អ្នកសារព័ត៌មាននោះ ជាការសងសឹកបែបគំនុំ ដែលអ្នកសារព័ត៌មាន ធ្លាប់ចុះផ្សាយពីទង្វើអាក្រក់ របស់ពួកគេ និងការឃុបឃិត របស់ពួកគេ ជាមួយមេឈ្មួញរកស៊ីឈើប្រចាំខេត្តរតនគិរី ដែលគេស្គាល់ថា ជាជនជាតិវៀតណាម ហើយខេត្តនោះក៏កំពុងជាប់ចំណាត់ងថ្នាក់លេខមួយនៃការគម្រាមកំហែងអ្នកសារព័ត៌មានផងដែរ។

 

ឆ្លើយតបចំពោះការសុំអន្តរាគមន៍នេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា លោកនឹងជំរុញ ក្រសួងយុត្តិធម៌ឲ្យស្វែងរកការពិត ចំពោះការចាប់ខ្លួនអ្នកទាំង៤។ លោកក៏បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពក្រមសីល ធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលបំពេញភារកិច្ច ជាពិសេសការចុះយកព័ត៌មានស៊ើបអង្កេតពាក់ព័ន្ធបទល្មើសផ្សេងៗ៕

ចំពោះការលើកឡើងរបស់អ្នកសារព័ត៌មានខាងលើ មិនអាចសុំការបំភ្លឺពីស្នងការប៉ូលិសក៏ដូចជាមេអាវុធហត្ថខេត្តរតនគីរី បាននៅឡើយទេ៕

IMG_1692 IMG_1679-300x169 19225100_237322103448907_3849593906111652159_n

 

 

Leave a Reply

(*) Required, Your email will not be published