ចាប់​ឃាត់​មិនចេះមើល ប៉ះ​ឡាន​ដឹកឈើ​សាច់ឈាម​មន្ត្រី​អាវុធហត្ថ​

, , Leave a comment

​ខេត្ត​ឧ​ត្ត​មានជ័យ : កងកម្លាំង​យោធា​នៃ​កងអនុសេនាធំ​ការពារ​ព្រំដែន លេខ​៦​សឹក​រង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​បាន​ចុះបង្ក្រាប និង​ឃាត់​រថយន្ដ​ម៉ា​កវី​ហ្គោ មួយ​គឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 2A-5699 និង​អ្នកបើកបរ​ម្នាក់​បាន​ប្រហែល​មួយ​ម៉ោង ហើយ​បាន​ដោះលែង​ទៅវិញ​។​

20-6-2017 (1)

​ម្ចាស់​រថយន្ដ​ដឹកឈើ​ប្រណីត​ខាងលើ​ឈ្មោះ តា​ហ៊ឺ ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​គឿង​សង្ហា​រឹម​ដ៏​ធំ​មួយ នៅ​ស្រុក​អន្លង់វែង និង​ត្រូវជា​ឪពុក​ឈ្មោះ ញ៉ា ជាម​ន្ដ្រី​សមត្ថកិច្ច ប្រចាំ​ទិស​ស្រុក​អន្លង់វែង​។ ដោយសារតែ​អាងខ្នង​កូន​ជាម​ន្ត្រី​អាវុធហត្ថ​នៅក្នុង​ស្រុក ទើប​ការប្រកប​របរ ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​មកពី​ប្រទេស​ថៃ នៅតាម​បន្ទាត់​ព្រុំដែន​ចូលមក​ទីរួមស្រុក​ច្រើន​ឆ្នាំ​យ៉ាង​អនាធិបតេយ្យ​ទើប​ឈ្មោះ​ខាងលើ​មិន​ខ្លាចញញើត ។​

 

​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា រថយន្ដ​ខាងលើ​បាន​ដឹក​ជ​ញ្ជួ​ន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​បេង ស្ទើរ​រាល់ថ្ងៃ​ចេញពី​បន្ទាត់ ព្រំដែន​ក្នុងភូមិ​សាមគ្គី ឃុំ​ប្រ​ពាំង​ប្រិ​យ ចូលមក ស្រុក​អន្លង់វែង ដើម្បី​កែច្នៃ​ទៅជា​គ្រឿង​សង្ហា​រឹម​ផ្សេង​។ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លបលួច​ចូលទៅ​កាត់​អារឈើ​នៅក្នុង​ទឹកដី​ថៃ​យកមក​លក់​ឲ្យ​ឈ្មួញ​រូប នេះ​។ សកម្មភាព​ដែល​សមត្ថកិច្ច​បង្ក្រាបរ​ថយ​ន្ដ​ដែលមាន​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ដ​ហើយ​ដោះលែង​វិញ ក្រោយ​ឃាត់​បាន​ជាង​មួយ​ម៉ោង​ដែល​គេ​សង្ស័យថា មាន​ការចរចា​ត្រូវរ៉ូវ​គ្នា​ដោយ​លុយ​។​

20-6-2017 (2)

​ជុំវិញ​ករណី​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើង រង់ចាំ​ការបំភ្លឺ​ពី​លោក ភោគ ភន បញ្ជាកា​រសិក​រង​ស្រុក​អន្លង់វែង ដើម្បី​ស្រាយ​ចម្ងល់​ជូន​មហាជន​៕

 

 

Leave a Reply

(*) Required, Your email will not be published