ប្រធានការិយាល័យ បសុព្យាបាល ខេត្តសៀមរាប ប្រើ​កន្ទេល​ធំ សម្ងំ​ដេក វែក​យកលុយ​ច្រក​ហ៊ោ​ប៉ៅ​

, , Leave a comment

​ខេត្តសៀមរាប : ប្រធានការិយាល័យ ផលិតកម្ម​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​រង​ការរិះគន់​ពី​មន្ត្រីក្រោមឱវាទ​ថា បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​ពី​វៀតណាម ចូលមក​ចែកចាយ​នៅ​ខេត្តសៀមរាប យ៉ាង​អាណាធិបតេយ្យ ដោយ​គ្មាន​ការ ត្រួតពិនិត្យ​ពី​ជំនាញ​ពេទ្យសត្វ នោះទេ​។​

 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក ព្រំ វិច ប្រធានការិយាល័យ ផលិតកម្ម​បសុព្យាបាល​នៃ​មន្ទីរ​ក​សិ​ម្ម ខេត្តសៀមរាប បាន​ទទួលរង​រិះគន់​យ៉ាងខ្លាំង ដោយ​ខ្វះ​វិធាន​ការប្រើ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ចុះទៅពិនិត្យ តាម​កន្លែង​កាប់​សត្វ​ជ្រូក នាំចូល​មកពី​ប្រទេស​វៀតណាម​។ អាជីវក​រទាំង​នោះបាន​ទទួល​ទិញ​សត្វ​ជ្រូក​មកពី​ប្រទេស​វៀប​ណា​ម យកមក​កាប់​លក់ យ៉ាង​ពេញបន្ទុក នៅតាម​បណ្ដា​ផ្សារ​នានា នៅ​ខេត្តសៀមរាប ដោយ​ជ្រូក​ខ្លះ​បាន​ងាប់​មិនដឹង​មូលហេតុ​។ ប៉ុន្តែ​បើទោះបី ជាមាន​ករណីនេះ ក្ដី​មិន​ត្រូវបាន មន្ត្រី​ជំនាញ​ពេទ្យសត្វ ក្រោម​ការដឹកនាំ​របស់​លោក​ព្រំ វិច ធ្វើការ​ត្រួត ពិនិត្យ​នោះឡើយ​។​

 

​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​នៃ​ការឆ្លង​ជំងឺ​ផ្សេងៗ ពី​សត្វ​ជ្រូក​ដែល​នាំ​មកពី​ក្រៅប្រទេស​។ តែ​មន្ត្រី​ជំនាញ​សត្វ​មិនបាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នោះឡើយ​។ ករណីនេះ​ប្រជាពលរដ្ឋ​មិនដឹងថា មាន​មូល​ហេតុអ្វី បានធ្វើ​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ក្រោម​ក្រសែភ្នែក​លោក ព្រំ វិច រក្សា​ភាព ស្ងប់ស្ងាត់​ដូច​ចោ​លួច​សេះ​បែបនេះ​។​
​ប្រភព​បន្ថែមថា​ក្រុម​ឈ្មួញ​បាន​នាំ សត្វ​ជ្រូក​ចូល មក​ចែកចាយ នៅ​ខេត្តសៀមរាប យ៉ាង​គគ្រឹកគគ្រេង ដើម្បី​តម្រូវ​ទីផ្សារ​នានា ប៉ុន្តែ​ការនាំ​ចូល​នោះ ជ្រូក​ខ្លះ​ហាក់​មាន​សភាព​មិនល្អ​នោះទេ។​

 

​ពាក់ព័ន្ធ​និង​ការ​ព្រួយ​បារ​ម្មណ៍​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ អ្នកព័ត៌មាន​យើង​ពុំ​អាចទាក់ទង សុំ​ការបំភ្លឺ​ពី​លោក លោក ព្រំ វិច ប្រធានការិយាល័យ​បសុព្យាបាល​ពេទ្យសត្វ ខេត្តសៀមរាប បាន​នោះទេ យើង​រង់ចាំ​ការបកស្រាយ ពី​លោក ព្រំ វិច ៕

19-6-2017 19-6-2017

 

Leave a Reply

(*) Required, Your email will not be published