បែកធ្លាយរូបថត ឧត្តមសេនីយ៍៣រូប ជល់កែវស្រារ ជាមួយយាយម៉ៃ មេឈ្មួញឈើ គ្រញូង នៅខេត្តឧត្តរមានជ័យ

, , Leave a comment

ខេត្តឧត្តរមានជ័យ ៖ យាយម៉ៃ ដែលគេដឹងថា ជាមេក្លោង រកស៊ី ជួញឈើគ្រញូងខុសច្បាប់ ដ៍ធំនៅខេត្តឧត្តរមានជ័យ ថតរូបជល់កែវស្រាយ៉ាងឆ្ងាញ់ពិសារ ជាមួយឧត្តមសេនីយ៍យោធា៣រូប

យ៉ាងសប្បាយរីកថ្លើម ដែលគេដាក់ការសង្ស័យថា ដោយសារ យាយម៉ៃ មានការទំនាក់ទំនង យ៉ាងស្អិតរមួត ដូចស្ករតាំងម៉ែ ជាមួយសមត្ថកិច្ច ជំនាញពាក់ព័ន្ធ ជាពិសេស ជាមួយឧត្តមសេនីយ៍យោធា ទើបយាយម៉ៃ រកស៊ីជួញឈើគ្រញូងខុសច្បាប់ យ៉ាងសុខស្រួលរាប់ឆ្នាំមកហើយមិនដែលមានអ្នណាហ៊ានប៉ះពាល់។

 

ប្រភពអោយដឹងថា វាជារឿងធម្មតា សម្រាប់កម្មវិធីផ្សេងៗ ដែលមាន ការផឹកស្រារ និងមានការ ជល់កែវគ្នា។ ដូចយាយម៉ៃ នឹងឧត្តមសេនីយ៍គេមិនដឹងថា មានការ ទំនាក់ទំនង ស៊ីជ្រៅប៉ុណ្ណានោះទេ ខណះយាយម៉ៃ ជាឈ្មួញរកស៊ីឈើ គ្រញូងនៅ ខេត្តឧត្តរមានជ័យ។ រូបថត១សន្លឹកនោះ គេបានបញ្ជាក់ នៅទិដ្ឋភាពកន្លែងផឹកស៊ីមួយ រវាងស្ថាប័នកំពូលៗ ចាប់ពីថ្នាក់ផ្កាយ១រហូតផ្កាយ៣ នៅស្រុកអន្លង់វែង បានជល់ កែវ ស្វាគមន៍យ៉ាងរីកថ្លើមប្រម៉ាត់ ជាមួយនិងឈ្មួញឈើក្រញូងដុះស្លែដ៍ល្បីឈ្មោះជាជនជាតិវៀតណាម ម្នាក់ឈ្មោះខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ) រស់នៅផ្ទះជួលក្នុងភូមិអភិវឌ្ឍន៍ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។ រូបថត មួយសន្លឹក ដែល យាយម៉ៃជល់កែវស្រា ត្រូវបានគេស្គាល់ឈ្មោះ អ្នកធំ ចំនួន៣រូបគឺ ទី១.លោកឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន ហៅព្រះនាម៥១។ទី២ លោកឧត្ដមសេនីយ៍ត្រី ជាសុភក្រ្ដ័ បំរើការងារនៅអង្គភាពយោធភូមិភាគទី៤ និងទទួលភារកិច្ចនៅទឹសទី២សមូភូមិមុខ។ទី៣.លោកឧត្ដមសេនីយ៍ត្រី ចាន់ សុខុន ហៅការេ២។

ពាក់ពន្ឋ័ករណីខាងលើមិនអាចសុំការបញ្ជាក់ពីនាយទាហាន ខាងលើនៅឡើយទេ៕

2017-06-10 13_14_00 15590471_134632263694651_3609868023046492388_n IMG-20170501-WA0353 15621786_134632150361329_7710657820395699441_n(1)

 

 

Leave a Reply

(*) Required, Your email will not be published