ព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ តែងតាំងលោក លី ឡេង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ

, , Leave a comment

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក លោក លី ឡេង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ។

 

យោងតាមព្រះរាជក្រឹត្យ បញ្ជាក់ថា ការតែងតាំងលោក លី ឡេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ៦ជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ធ្វើឡើងតាមសំណើររបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមបញ្ជាក់ថា លោក លី ឡេង ដែលត្រូវបានតែងតាំង ជាអភិបាលខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានតួនាទីជា អភិបាលរងខេត្តត្បូងឃ្មុំ ហើយលោក ក៏ជាអតីតអភិបាលស្រុកត្បូងឃ្មុំ ផងដែ៕

ba7c479987f6fdc9764409ab27ed7ec3 that-0298

 

Leave a Reply

(*) Required, Your email will not be published