វិមាន​រដ្ឋសភា​៖ បើក​កិច្ចប្រជុំ​កំណត់​ថ្ងៃ ពិនិត្យ​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

, , Leave a comment

​រាជធានី​ភ្នំពេញ : វិមាន​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​កំណត់​យក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ​សំណើរ​សុំ​ប​ញ្ជូ​ល​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៥ នូវ​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។​

 

​នៅក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​អ្នកនាំពាក្យ​វិមាន​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​ឲ្យ​ដឹងថា ៖ «​ការបើក​កិច្ចប្រជុំ ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​នេះ​បាន​មូលមតិ និង​លើកដៃ​សម្រេចយក​ថ្ងៃទី​២០ ខែមិថុនា ដើម្បី​ពិភាក្សា​លើ​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា​»​។​

 

​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នេះ ដោយមាន​ការចូលរួម​ពី​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២​រូប គឺ​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ លោក ហូរ វ៉ាន់ ផងដែរ​។​

 

​សូមបញ្ជាក់ថា ៖ ការបើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា​នេះ ដោយ​ប្រជុំពិភាក្សា​ត្រឹមតែ​ជាង​១០​នាទី​ប៉ុណ្ណោះ គឺ​មិនមាន​ការជជែក​ពិភាក្សា​ដេញដោល​នោះទេ ការបើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា គឺមាន​ការពិភាក្សា លើ​សំណើរ​សុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​ផងដែរ​៕

15-6-2017 (1) 15-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published