សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការដក ស​.​ជ​.​ណ ដើម្បី​ឲ្យ​អ្នកក្លាហាន​ចូល​ស្រុក​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការ​លុប ស​.​ជ​.​ណ មុន​(​ចាស់​) គឺ​ដើម្បី​ឲ្យ​អ្នកក្លាហាន​ចូល​ស្រុក​វិញ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទេ ស​.​ជ​.​ណ មុន គឺ ដើម្បី​ការពារ​ជីវិត​លោក សម រង្ស៊ី  មិនមែន​ជាការ​បំបិទ​សិទ្ធិសេរីភាព​នោះទេ​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​នៃ​ការលើកលែងទោស តែ​គ្មាន​ការលើកលែងទោស​លើក​ទី​បី​ទេ​។ សម្តេច​តេ​ជោ បាន​បន្តថា តែ​ដើម្បី​ឲ្យ​អ្នកក្លាហាន​ចូល​បើ​ទៅ​ស្លាប់ ឬ​ចូល​គុក​។ «​ខ្ញុំ​មិន​ចង់ឃើញ​ឈាម​ខ្មែរ​ហូរ​ទេ តែបើ​មិន​ខ្លាច​គុគ​ទេ ម្តេច​មិន​មករក​គុក​»​។

 


​សម្តេច​តេ​ជោ ថា «​បើ​ចូលមក​លួចលាក់ ស្មើនឹង​ភេរវកម្ម​។ មើល​! អ្នកក្លាហាន​សូម​អញ្ជើញ ទ្វា​ចំហ​រហើយ អ្វី​ជា​ឧបសគ្គ​នៃ​ការវិលត្រឡប់ គឺ គុក​។ គុក​មិនដែល​ឆេះ​អស់​ទេ ឆេះ​មួយ​ក៏​នៅ​មួយ​ដែរ​។ ចូលមក​មិន​ទាស់ខុស​ទេ តែ​សាលក្រម​កាត់ទោស​វា​មាន​សុពលភាព​ផ្នែក​តុលាការ​»​។​

 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុងឱកាស​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ចំនួន​៩១៥​នាក់ ក្នុងនោះ​មាន បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង បណ្ឌិត នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​, ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧៕

15-6-2017

 

Leave a Reply

(*) Required, Your email will not be published