សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ​ចំពោះ​ការបោះឆ្នោត​ឃុំ សង្កាត់​ដែល​គ្មាន​ហិង្សា​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ក៏ដូចជា​បក្សនយោបាយ​ដែល​បាន​ចូលរួម​ឲ្យ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ដែល​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។​

 

​សម្តេច​តេ​ជោ បាន​បន្តថា ដូច្នេះ​បើ​ឈ្នះ​ទាំងអស់គ្នា ទទួល​យកទៅ គឺ​ប្រជាជន​កម្ពុជា​ជា​អ្នកឈ្នះ គឺ​ឈ្នះ​ទាំងអស់គ្នា​។ សម្តេច​ទទួលស្គាល់ថា​ការបោះឆ្នោត​គ្មាន​ហិង្សា និង​អគុណ​ដល់​ស្ថានទូត​ដែល​ទទួលស្គាល់​នូវ​ការបោះឆ្នោត​នេះ​ប្រក​ម​ដោយ​យុត្តិធម៌ និង​តម្លាភាព​។​

 

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ចំនួន​៩១៥​នាក់ ក្នុងនោះ​មាន​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧៕

15-6-2017

 

Leave a Reply

(*) Required, Your email will not be published