ឃាត់ខ្លួនមន្ត្រីប៉ូលិស ប៉េអិម និងយោធាខេត្តត្បូងឃ្មុំ៦នាក់ ប្រដេញបាញ់ឡានពលរដ្ឋដឹកឈើធ្វើផ្ទះ ជំរិតយកលុយ

, , Leave a comment

ខេត្តកំពង់ចាម ៖ មន្ត្រីប៉ូលិស ប៉េអឹម និងយោធាខេត្តត្បូងឃ្មុំចំនួន៦នាក់ ត្រូវបាន កម្លាំងនគរបាលស្រុកពៃឈរ សហករណ៍ជាមួយកម្លាំងជំនាញខេត្តកំពង់ចាមធ្វើការឃាត់ខ្លួន ខណៈដែលក្រុមនេះ

បានបង្កការបាញ់បោះសេរីទៅលើពលរដ្ឋឈើធ្វើផ្ទះ ផ្អើលតាំងពីខេត្តត្បូងឃ្មុំរហូតដល់ខេត្តកំពង់ចាម ព្រោះខឹងរថយន្តដឹកឈើមិនព្រម ឈប់បង់លុយតាមបំណងរបស់ពួកគេ។ ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៤ ខែមិថុនា ២០១៧ នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។

 

អធិការនគរបាលស្រុកពៃឈរ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ បានឲ្យដឹងថា កម្លាំងជំនាញបានធ្វើការឃាត់រថយន្តចំនួន៤គ្រឿង និងឃាត់ខ្លួនមនុស្ស៦នាក់ មកពីស្ថាប័នចំនួន៣ផ្សេងគ្នា រួមមាន ១/ឈ្មោះផុន វាសនា ឋានៈនាយផ្នែកសន្តិសុខ ជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។២/ឈោះ ជាតិ សំណាង ឋានន្តរសក្កិអនុសេនីយ៍ត្រី ជាជំនួយការហ្វឹកហ្វឺន យោធាស្រុកត្បូងឃ្មុំ ដែលជាអ្នកបាញ់បោះដោយកាំភ្លើង Ak47 ចំនួន១គ្រាប់។ ៣/ ឈ្មោះ កេត តារា ឋានន្តរសក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ។៤/ឈ្មោះ ម៉ៅ អឿន ឋានន្តរសក្កិអនុសេនីយ៍ទោ កងការពារស្រុកត្បូងឃ្មុំ។៥/ឈ្មោះ ខែម សុធារ័ត្ន សក្តិ២ នាយផ្នែកសន្តិសុខ (ប៉េអឹម)។និង ទី៦ /ឈ្មោះ វ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់ (ប៉េអឹម)។និងដកហូតកាំភ្លើងម៉ាកAK ចំនួន ១ដើមមាន២៤គ្រាប់ រថយន្តប្រដេញចំនួន៣គឺ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237 រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2T-4068 និងរថយន្តម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538។ព្រមទាំងឃាត់ខ្លួនព្រូឡានម្នាក់ ឈ្មោះរីម សុខរឹម ភេទប្រុស អាសយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកសំាង យ៉ុង ១គ្រឿងពណ៌លឿងដែលដឹកសសរចំនួន១៦ដើម។

​យោងតាម​ព្រូឡាន​ឲ្យ​ដឹងថា គេ​បាន​ដឹកឈើ​សសរ​ពី​ខេត្តស្ទឹងត្រែង យកទៅ​ធ្វើ​ផ្ទះ ប៉ុន្តែ​ពេលមកដល់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ក៍​ត្រូវបាន​ស​មត្ថកិច្ច​ប្រដេញ​តាម​ទារលុយ រហូតដល់​ដែនដី​កំពង់ចាម ដោយបាន​បាញ់កាំភ្លើង​មួយ​គ្រាប់​ជាការ​គំរាម ។​

 

 

ប្រភពបានអោយដឹងថា មន្ត្រីប៉ូលិស ប៉េអឹម និងយោធាខេត្តត្បូងឃ្មុំ ចំនួន៦នាក់ ដែលសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនខាងលើ គឺដាក់ប៉ុស្ទិជជុះនៅតាមដងផ្លូវជាតិចាប់ពីចំណុចព្រំប្រទល់ខេត្តក្រចេះ-ត្បូងឃ្មុំ រហូតមក គឺដាក់ប៉ុស្ទិកាក់ឡានដឹកឈើ ដឹកទំនិញ រហូតដល់ឡានបងប្អូនពលរដ្ឋ ដឹកអាច់គោ យកទៅដាក់ជីដាំដំណាំ ប្រដេញជំរិតយកលុយ រាប់ឆ្នាំមកហើយ មិនដែលមានអ្នកណាហ៊ានប៉ះពាល់ សោះឡើយ ព្រោះតែមានសំអាងថ្នាក់លើ ចេញលិខិតបេសកកម្ម អោយក្រុមទាំងនោះ ចេញល្បាតគ្រប់ច្រកល្ហកយកលុយពីពលរដ្ឋ គ្មានអាណិតអាសូរសោះឡើយ ។ ទើបតែលើកនេះត្រូវអស់លក្ខណ៍ ក្រោយពេលក្រុមជជុះ ប្រដេញបាញ់ឡាន ពលរដ្ឋដឹកឈើធ្វើផ្ទះផ្អើល តាំងពីខេត្តត្បូងឃ្មុំ រហូត ដល់ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ច ប៉ូលីសខេត្តកំពង់ចាម ចាប់ឃាត់ខ្លួន គឺពលរដ្ឋ អ្នករកស៊ី តាមរថយន្តឆ្លងកាត់ខេត្តត្បូងឃ្មុំ រីករាយសារទរ គ្រប់ៗគ្នា។

 

សមត្ថកិច្ចប៉ូលីសបានអោយដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកព្រៃឈរ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការតាមច្បាប់៕

06_15_2017_04_57_356

19142172_1371712219583530_790890881_n 19190874_237691780064300_1302742453_n 19198503_1371712222916863_186490837_n

 

Leave a Reply

(*) Required, Your email will not be published