មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​រមាស់​គូទ​

, , Leave a comment

​សុខភាព : ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា រមាស់​គូទ វា​អាច​មានន័យថា​មាន​បញ្ហា​អ្វីមួយ​នៅ​នឹង​តំបន់​គូទ​នោះ​ហើយ​។ ប៉ុន្តែ​ស្បែ​កនៅ​តំបន់​នោះ​ងាយ​នឹង​ប្រតិកម្ម ដូច្នេះ​ការ​អេះ​មិនមែនជា​ជម្រើស​ល្អ​ទេ ។​

 

​ពេលខ្លះ​អ្នកមាន​អារម្មណ៍​ថា​រមាស់​នៅ​តំបន់​គូទ អាចមកពី​មូល​ហេតុដែល​មិនសូវ​សំខាន់ ប៉ុន្តែ​នៅក្នុង​ករណីខ្លះ​វា​អាចជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព​ដ៏​ធ្ងន់​មួយ​។ បើ​ការ​រមាស់​នៅតែ​បន្ត​ច្រើនជាង​ពីរ​បី​ថ្ងៃ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​។ ខាងក្រោម​នេះ​អាចជា​ហេតុផល​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​រមាស់​នេះ ៖

 

១-​ខ្វះ​អនាម័យ​បន្ទាប់ពី​បន្ទោបង់​រួច​
​ប្រសិនបើ​អ្នក​មិន​លាង​ឲ្យ​បាន​ស្អាត​ល្អ បំណែក​នៃ​លាមក ធូលី​ដី និង​ញើស​អាច​នៅ​កកកុញ​នៅលើ​ស្បែក​ជុំវិញ​រន្ធ​គូទ​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​រមាស់​។ ការ​អេះ​អាចធ្វើឱ្យ​បញ្ហា​នេះ​កាន់​តែមាន​ភាព​ធ្ងន់​។​

 

២-​ប៉ារ៉ាស៊ីត​ពោះវៀនតូច​
​ប៉ារ៉ាស៊ីត​អាច​បណ្តាលឱ្យ​អ្នកមាន​អារម្មណ៍​ថា​រមាស់​ដូចគ្នា​។ បញ្ហា​នេះ​ច្រើន​កើត​លើ​កុមារ​។ ពពួក​ដង្កូវ​ព្រូន​ផ្លាស់​ទី​មក​តំបន់​រន្ធ​គូទ​ដើម្បី​ទម្លាក់​ពង ហើយ​វា​អាច​បង្ក​ឲ្យ​អ្នក​រមាស់​គូទ​។​

 

៣-​អាហារ​
​ពេលខ្លះ​អាហារ​គឺជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​រមាស់​គូទ​។ ជាតិ​កាហ្វេ​អ៊ី​ន អាហារ​ដែលមាន​ជាតិ​ហឹរ ស្រា ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ ទឹកដោះគោ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​អាចធ្វើ​ឲ្យ​អ្នក​រមាស់​។ សូម្បីតែ​ប្រតិកម្ម​អា​លែ​ក​ស៊ី​ក៏​អាចជា​មូលហេតុ​ដែល​នៅ​ពីក្រោយ​បញ្ហា​រមាស់​នេះ​បានដែរ​។​

 

៤-​ជំងឺ​កាមរោគ​
​សូម្បីតែ​ការឆ្លង​ជំងឺ​កាមរោគ ដូចជា​ជំងឺរើម ជំងឺស្វាយ​ប្រមេះ អាច​បណ្តាលឱ្យ​អ្នកមាន​អារម្មណ៍​ថា​រមាស់​នៅ​តំបន់​រន្ធ​គូទ​។​

 

៥-​ការឆ្លង​មេរោគ​ផ្សិត​លើ​ស្បែក​
​ការឆ្លង​មេរោគ​ទាំង​ផ្សិត និង​បាក់តេរី​លើ​ស្បែក​អាច​បណ្តាលឱ្យ​អ្នកមាន​បញ្ហា​រមាស់​។ គ្រូពេទ្យ​របស់​អ្នក​អាច​ផ្ដល់យោបល់​ឱ្យ​អ្នកប្រើប្រាស់​ប្រេង ឬ​ម្សៅ​ក្នុងការ​ព្យាបាល​ជំងឺ​នេះ​៕

14-6-2017

 

Leave a Reply

(*) Required, Your email will not be published