ហេតុអ្វី​មន្ទីរពេទ្យ​មិន​ចង់​ទទួល​អតិថិជន​ប្រើ​កាត ប​.​ស​.​ស​

, , Leave a comment

រាជធានី​ភ្នំពេញ : យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kao Ratana ដែល​បាន​បង្ហោះ​សារ មួយ​យ៉ាង​វែង​អន្លាយ កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ គឺ​ចង់​និយាយ​អំពី​ការប្រើប្រាស់​កាត ប​.​ស​.​ស ចំពោះ​ការផ្តល់សេវា​សុខភាព​ទៅតាម​មន្ទីរពេទ្យ​មួយចំនួន ហាក់ដូចជា​ខាង​មន្ទីរពេទ្យ​មិន​ចង់​ទទួល​ចំពោះ​អតិថិជន ប​.​ស​.​ស សោះឡើយ ជាក់ស្តែង​ដូច​រូបលោក​ផ្ទាល់ បាន​ជួប​ហេតុ​ការ​ខាងលើ ដែល​បាន​រៀបរាប់​ដូចខាងក្រោម​៖

14-6-2017

​ហេតុអ្វី​មន្ទីរពេទ្យ​មិន​ចង់​ទទួល​អតិថិជន​ប្រើ​កាត ប​.​ស​.​ស​?

 

​តើ ប​សស គួរ​ធ្វើ​ដូចម្តេច​ដើម្បីអោយ​ការផ្តល់សេវា​សុខភាព​តាមរយៈ ប​សស មាន​ប្រសិទ្ធភាព​?

 

​ថ្ងៃនេះ​ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ បាន​លិខិត​ពី​ប​សស​ហើយ ចាប់លេខ​រង់ចាំ​ចូល​ពិនិត្យ​។ ពេល​ដល់​លេខ​រៀង​ចូលទៅ បុគ្គលិក​ពេទ្យ​ប្រាប់ថា គេ​ឈប់​ទទួល​អតិថិជន​ប​សស​ហើយ តែ​គេ​ទទួល​អតិថិជន​ផ្សេង​។ គេ​ថា​គ្រូពេទ្យ និង កន្លែង​មានកំណត់ គេ​ទទួល​អតិថិជន​ប​សស​តែ​៦០​នាក់​ទេ ហើយ​ប្រាប់ថា ចាំ​ស្អែក​ចាំ​មកទៀត​។​

 

​ខ្ញុំ​បាន​ទៅ​ជួប​បុគ្គលិក​ប​សស សួរនាំ​ពី​ការដែល​ខាង​មន្ទីរពេទ្យ​ឈប់​ទទួល​អ្នកជំងឺ​ប​សស​។ បុគ្គលិក​បស​ស​ក៏​ទៅ​ជួប​បុគ្គលិក​ពេទ្យ​សួរនាំ ហើយ​បុគ្គលិក​ប្រាប់​ដូច​មុន​ថា គ្រូពេទ្យ និង កន្លែង​មានកំណត់ គេ​ទទួល​អតិថិជន​ប​សស​តែ​៦០​នាក់​ទេ​។ មិនដឹង​ធ្វើ​មិច និង​គ្មាន​ដំណោះស្រាយ គាត់​ក៏​ត្រឡប់មក​កន្លែង​វិញ​។​

 

​ខ្ញុំ​មិន​អស់ចិត្ត ក៏​តេ​ទៅ​លេខ​ហ​ត​ឡាញ​1286​។ បុគ្គលិក​ផ្នែក​ហ​ត​ឡាញ​សួរនាំ​ពី​ដំណើររឿង រួច​អោយ​ខ្ញុំ​ចាំ​បន្តិច គាត់​ទាក់ទង​ទៅខាង​មន្ទីរពេទ្យ​។ បន្តិចក្រោយមក គាត់​បាន​ទំនាក់ទំនង​មក​បុគ្គលិក​ប​សស​ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ​អោយ​នាំ​ខ្ញុំ​ទៅ​ជួប​បុគ្គលិក​ពេទ្យ​វិញ​។ ទីបំផុត​គេ​ព្រម​ទទួល​ពិនិត្យ​អោយ​ខ្ញុំ​។ នេះ​ដោយសារ​ខ្ញុំ​មិន​ព្រម​ត្រឡប់​ទៅវិញ ហើយ​ធ្វើ​ការតវ៉ា​ទើប​គេ​ព្រម​ទទួល ចុះ​អ្នក​ផ្សេងទៀត​ដែល​គាត់​មិនដឹង​ត្រូវធ្វើ​យ៉ាងណា​នោះ ពួកគាត់​ត្រឡប់​ទៅវិញ​ទាំង​ចំណាយពេល​មួយ​កំណាត់​ថ្ងៃ​រង់ចាំ​ឥតប្រយោជន៍​។​

 

​សាក​គិត​មើល កម្មករនិយោជិត​ធ្វើការ​ក្នុង​វិស័យ​ឯកជន ងាយ​ឯណា​សុំច្បាប់​មក​ពេទ្យ ដូច្នេះ​ថ្ងៃ​ឈប់សម្រាក​គឺជា​ពេលវេលា​ដែល​សាក​សម​សម្រាប់​ពួកគាត់​មក​ពេទ្យ​។ ខាង​មន្ទីរពេទ្យ​ដៃគូ ប​សស គួរតែ​យល់​ពី​ចំនុច​នេះហើយ​បន្ថែម​ពេទ្យ​ប្រចាំការ ដើម្បី​ផ្តល់​សេវា​បន្ថែម ជាជាង​ឆ្លើយថា​មន្ទីរពេទ្យ​គ្មាន​ពេទ្យ​ធ្វើការ​។ បើ​ពេទ្យ​ធ្វើការ​មាន​ចំនួន​តិច ហើយ​ឈប់​ទទួល​អ្នក​មក​ពិនិត្យ​ជំងឺ​ទាំងអស់នោះ​មិន​អី​ទេ តែ​នេះ​ឈប់​ទទួល​តែ​អ្នក​ប្រើ​កាត ប​សស តែប៉ុណ្ណោះ ដែល​វា​ជាការ​រើសអើង​មួយ​ធ្ងន់ធ្ងរ​ណាស់​។ ទោះបី​អ្នក​មក​ពិនិត្យ​ជំងឺ​មិន​បង់ប្រាក់ តែ ប​សស បង់ប្រាក់​ជំនួស​តើ ហេតុអ្វី​មន្ទីរពេទ្យ​ធ្វើការ​រើសអើង​ដូច្នេះ​?

 

​ប​សស កាត់​ប្រាក់​ថែទាំ​សុខភាព​ប្រចាំខែ​ពី​កម្មករនិយោជិត ដូច្នេះ ប​សស គួរតែ​ចាត់វិធានការ​ជាមួយ​មន្ទីរពេទ្យ​ដៃគូ ដើម្បី​ធានា​ការផ្តល់សេវា​សុខភាព​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​កម្មករនិយោជិត​ក៏​រីករាយ​នឹង​បង់ប្រាក់​ថែទាំ​សុខភាព​នេះដែរ​។​

 

Leave a Reply

(*) Required, Your email will not be published