ក្រោយ​ទទួលបាន​ព្រហ្មចារិយ កូនប្រសារ​អប្រិយ លួច​មាស និង​ម៉ូតូ​ម៉ែក្មេក​យកទៅ​បាត់​

, , Leave a comment

​ខេត្តព្រៃវែង : រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ​បានកើត​ឡើង និង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ពេញ​ស្រុក​ស្វាយ​អ​ន្ទ​រ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់ពី​ឪពុក​ម្តាយក្មេក​នាំគ្នា​ទៅ​ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់ថា កូនប្រសា​បានគាស់​លួច​យក​ទ្រព្យសម្បត្តិ​របស់គាត់ អស់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ ហើយ​រត់​គេចខ្លួនបាត់​មិនដឹង​ទៅណា​។

 

​លោក រឹម លាប អាយុ​៦៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ុន យឹ​ន អាយុ​៥៨​ឆ្នាំ ដែលជា​ជនរងគ្រោះ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​អះអាងថា កូនប្រសារ​ប្រុស​របស់គាត់​ឈ្មោះ ពូន ធឿន ហៅ ធី អាយុ​២៨​ឆ្នាំ បាន​លួច​យក​មាស​របស់គាត់​អស់​៤​ដំឡឹង​២​ជីក​ន្លះ ផ្លាក​ទីន​៨​ហ៊ុន លុយ​៥០​ម៉ឺន​រៀល និង​ម៉ូតូ​១​គ្រឿង កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ក្នុងពេលដែល​ពួកគាត់ និង​កូនស្រី​នាំគ្នា​ទៅ​វាលស្រែ​អស់ ហើយ​ពេលនេះ​ពួកគាត់​មិនអាច​ទាក់ទង​កូនប្រសា​នោះបានទេ ព្រោះ​ទូរស័ព្ទ​របស់គេ​បាន​បិទ​អស់​ទៅហើយ ចំណែក​ឪពុកម្តាយ​ខាង​ប្រុស​ក៏​អះអាងថា មិនដឹង មិនឃើញ​ដែរ​។​

 

​ជុំវិញ​ការចោទប្រកាន់​ខាងលើនេះ ប្តី​ប្រពន្ធ​ដែលជា​ដន្លង​របស់​ជន​រងគ្រោះ​មិនទាន់មាន​ការបំភ្លឺ​បានទេ ដោយសារ​នៅពេល​ឃើញ​អ្នកសារព័ត៌មាន អ្នក​ទាំង​២​បាន​ព្យាយាម​គេច ដោយ​មិន​ព្រម​ផ្តល់​បទសម្ភាសន៍​ឡើយ​។ ចំណែកឯ​ស្ត្រី​ឈ្មោះ លាប ចន្ថា ដែលជា​ប្រពន្ធ​ជនសង្ស័យ និង​ត្រូវជា​កូនស្រី​ជនរងគ្រោះ ក៏​អះអាង​ដូចគ្នា​ដែរ​ថា ប្តី​របស់ខ្លួន​គឺជា​ចោរ​ដែល​លួច​ទ្រព្យសម្បត្តិ​ម្តាយ​តែម្តង ព្រោះ​មាន​អ្នកជិតខាង​ឃើញថា​ប្តី​របស់ខ្លួន​ជា​អ្នកជិះ​ម៉ូតូ​ម្តាយ​ចេញពីផ្ទះ​ទៅ​។​

 

​ចំពោះ​ករណីនេះ​ត្រូវបាន​លោក​មេ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​អ​ន្ទ​រ ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ជនរងគ្រោះ​ភ្លាម កម្លាំង​របស់លោក​ក៏បាន​ចុះទៅ​ស្រាវជ្រាវ​ភ្លាម ហើយ​ពិនិត្យឃើញថា ជនសង្ស័យ​ជា​កូនប្រសា​ប្រុស​នោះ ពិតជា​បាត់​ខ្លួន​មែន ហើយ​កាលពី​ល្ងាច​មុនពេល​បាត់​ខ្លួន​នោះ រូបគេ និង​ប្រពន្ធ​បាន​ឈ្លោះទាស់ទែង​គ្នា​ដែរ តែ​មិនបាន​វែងឆ្ងាយ​ធំដុំ​អ្វី​ទេ​។ ចំពោះ​រឿង​លុយកាក់​មាសប្រាក់​ដែល​ជនរងគ្រោះ​បាត់​នោះ គឺ​ពិតជា​បាត់​មែន​ប៉ុន្តែ​នៅ​មិនទាន់​អាច​កំណត់​បាន​ថា គឺ​កូនប្រសា​ប្រុស​ជា​អ្នក​លួច​ពិត​១០០​ភាគរយ​នោះទេ អ្វីដែល​ច្បាស់ គឺ​ម៉ូតូ​ដែល​បាត់​ពិតជា​កូនប្រសា​នោះ ជា​អ្នកជិះ​យកទៅ​មែន ហើយ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​កំពុងតែបន្ត​ស្រាវជ្រាវ​៕

13-6-2017

 

Leave a Reply

(*) Required, Your email will not be published