គណបក្ស​ប្រជាជន ឈ្នះ គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល គ​.​ជ​.​ប រាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​ឃុំ​ដូង​

, , Leave a comment

រាជធានី​ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​រាប់​សន្លឹក​ចំនួន​២៣​ការិយាល័យ នៅក្នុង​ឃុំ​ដូង ខេត្តស្វាយរៀង បាន​ចប់​រួចរាល់​ហើយ កាលពី​ព្រលប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧​។ ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ នៅ​ទីស្តីការ គ​.​ជ​.​ប ដោយបាន​ធ្វើឡើង​ដោយ​ចែកជា​៨​ក្រុម ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ​។ ការរាប់​សន្លឹកឆ្នោត​ឡើងវិញ នៅ​ឃុំ​ដូង ធ្វើឡើង​តាម​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

 

​ជា​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​ទាំង​២៣​ការិយាល័យ បាន​បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សម្លេង​ចំនួន​២៥៨៧​សំឡេង​។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ចំនួន​២៥៨០​សំឡេង​។ លទ្ធផល​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​៧​សំឡេង​។​

 

​សូមជម្រាបថា បន្ទាប់ពី​លទ្ធផល​បឋម​ដែល​ប្រកាស​ដោយ គ​.​ជ​.​ប បង្ហាញថា គណបក្ស​សង្គ្រោះ​ជាតិ បានឈ្នះ​នៅ​ឃុំ​ដូង​។ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​២៥៩៩ សំឡេង រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២៥៩៦​សំឡេង​។​

 

​ដោយឡែក​គណបក្ស​២​ទៀត គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ទទួលបាន​១៦៧ សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួលបាន​១៧២​សំឡេង​៕

13-6-2017 (1) 13-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published