សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ចាប់ខ្លួន ពីបទ​ក្លែង​ឯកសារ​

, , Leave a comment

​ខេត្តបាត់ដំបង : សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ម្នាក់ ត្រូវ​នគរបាល​ស្រុក​សង្កែ​ខេត្តបាត់ដំបង​ឃាត់ខ្លួន ករណី​តាំងខ្លួន​ជា​មេភូមិ ក្លែង​ឯកសារ​រដ្ឋបាល​សាធារណៈ រំលោភ​អំណាច​អាជ្ញាធរ ចេញ​លិខិត​ឯកសារ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ប្រើប្រាស់​ជា​ផ្លូវការ​។​

 

​លោក ស៊ុន សុវណ្ណ អធិការ នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹងថា លោក ទុយ ចាន់ រស់នៅ​ភូមិ​អ​ង្ល​ង់​ល្វា ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ដែលជា​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​តាំង​ខ្លួនឯង​ជា​មេភូមិ​ហើយ​បានចេញ​លិខិតបញ្ជាក់​រដ្ឋបាល​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧​។​

 

​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​សកម្មជន​សមាជិក​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​តា​មិ​ម ស្រុស​ង្កែ ខេត្តបាត់ដំបង​តាំងខ្លួន​ជា​មេភូមិ គ្មាន​ការតែងតាំង ក្រោយពី​គេ​មើលឃើញថា កាលពី​អំឡុង​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តី​ទី​៤ កន្លងទៅ​ថ្មីៗ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ឃុំ​តា​មិ​ម ស្រុក​សង្កែ​ទទួលបាន​ជ័យជំនះ នៃ​ការបោះឆ្នោត​នោះ​។ ការតាំង​ខ្លួន ជា​មេភូមិ​ពី​សំណាក់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នោះ ក្រោយពី​លិច​ធ្លាយ​ព័ត៌មាន​ប​ឱ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ធ្វើការ​ផ្លាស់ប្តូរ​ប្រធានភូមិ និង​អនុ​ប្រធានភូមិ នៅតាម​បណ្តា​ឃុំ សង្កាត់ ទាំងអស់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត កាលពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តិ​ទី​៤ កន្លងទៅ​ថ្មីៗ​នេះ​។​

 

​សូមបញ្ជាក់ថា​យោងតាម​ច្បាប់ ប្រធានភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ដែលមាន​ស្រាប់​គឺ​មិនត្រូវ​បានកំណត់​អាណត្តិ​ការងារ​ឡើយ​។ ប្រធានភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ត្រូវ​បាត់បង់​ពីមុខ​តំណែង​ក្នុងករណី សាមីខ្លួន​ទទួលមរណភាព សាមីខ្លួន​ដាក់ពាក្យ​សុំ​លាឈប់​ពីមុខ​តំណែង​ជាលា​យល​ក្ខ័​អក្សរ សាមីខ្លួន​បាត់បង​សម្បទា​វិជ្ជាជីវៈ​ដោយមាន​លិខិតបញ្ជាក់​ពី​ភ្នាក់ងារ​មាន​សមត្ថកិច្ច សាមីខ្លួន ត្រូវបាន​លប់ឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត នៃ​ឃុំ​សង្កាត់​របស់ខ្លួន សាមីខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទារ​ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ម​ជ្ឈឹ​ម​ណាមួយ សាមីខ្លួន​ផ្លាស់​ទីលំនៅ​ទៅ​ភូមិ​ផ្សេង និង​សាមីខ្លួន មាន​កំហុសឆ្គង​ក្នុង​ការងារ ហើយ​ត្រូវ​បញ្ឈប់​ពីមុខ​តំណែង​ដោយ​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់ខ្លួន​។​

 

​សេចក្តីរាយការណ៍​ព័ត៌មាន​ចុង​ក្រោយពី​ខេត្តបាត់ដំបង​ថា ពាក់ព័ន្ធ​ឈ្មោះ ទុយ ចាន់ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ឃុំ​តា​មិ​ម រង​ការឃាត់ខ្លួន​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ឯកសា​រដ្ឋបាល​សាធារណៈ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​នោះ​ហើយ​។ ប៉ុន្តែ​ខាង​តុលាការ​មិនទាន់​សម្រេច​ថា ត្រូវ​ឃុំខ្លួន​ជនសង្ស័យ ឬ​ដោះលែង​វិញ​នោះឡើយ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នោះ​វិញ ក្រោយពី​មានការ​សាកសួរ​មួយចំនួន​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​រួច​៕

13-6-2017 (1) 13-6-2017 (2) 13-6-2017 (1)

 

Leave a Reply

(*) Required, Your email will not be published