តា ហ្វុ​យ​ហ្ស៊ូ ក្តី​រំពឹង​ក្មេង​កំព្រា គេ​មើលរំលង ព្រោះ​ជួយ​មិនបាន​ល្បី​

, , Leave a comment

​រាជធានី​ភ្នំពេញ : ធ្វើបុណ្យ​មើល​មនុស្ស ដាក់​ទាន​មើលមុខ ជា​ពាក្យ​ខ្មែរ​ចាស់​បុរាណ​ដែល​រំលេច​ខ្លួន​ឲ្យ​ឃើញច្បាស់​ថា វា​បានកើត​បែបនេះ​មែន​។ គួរ​រលឹក​ផងដែរ​ថា មួយរយៈ​នេះ​ការជួយ​មនុស្ស​ក្នុងសង្គម​ខ្មែរ ក្លាយជា​ទីផ្សារ អួត​គ្នា ឬ​ទីកន្លែង​លុបលាង​ទុក្ខទោស​របស់​ពពួក​អ្នកមាន​មួយចំនួន​ទាញយក​ប្រវត្តិ​សង្គម អ្នកខ្លះ​គ្រាន់ តែ​ជួយ​សម្រួល​ចរាចរណ៍ រើស​សំរាម ដើរ​ចែក​លុយ​អោយ​អ្នកក្រ ពីរម៉ឺន​រៀល​ថត​ផ្សាយ​ដាក់​ហ្វេ​ស​បុក ប្រ​កូត​ប្រកាស​រក​ជំនួយ បានធ្វើអោយ​ពួកគេ​ក្លាយជា​គោលដៅ​នៃ​មនុស្ស​ឆក់​ឱកាស​ដូចគ្នា ជួយ​នេះ ជួយ​នោះ​ដើម្បី​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកទស្សនា​ទាំងអស់​។​

12-6-2017 (3)

​តា​ហ្វុ​យ​ហ្ស៊ូ តារា​ជើងចាស់ ដែលមាន​ទាំង​ស្នាដៃ​សិល្បៈ និង​ការងារ​សង្គម​ជួយសង្គ្រោះ​កុមារ​ក្រីក្រ​កំព្រា ដោយ​បង្រៀន​ក្មេង​ទាំងនោះ ឲ្យ​ក្លាយជា​សិល្បៈ​បុរាណ​ខ្មែរ​តាមរយៈ របាំ ល្ខោន ផ្សេងៗ ត្រូវបាន​គេ មើលរំលង​គ្មាន​អ្នក​អើពើ ចង់ទៅ​ជិត បើទោះបីជា​លោកតា ឈឺ​ដេក​កន្ទេល​រហូតដល់​ប្រកាស​ដាក់លក់ ផ្ទះ​ក៏ដោយ !  បើ​សួរថា តើ​មូល​ហេតុអ្វី បានជា​គេ​មិនសូវ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​បាក់ទឹកបាក់ដី ចូលរួម ឈឺ​ឆ្អើ​ល​ដូច​អ្នកធ្វើការងារ​សង្គម​ខ្លះ ហើយ​គ្មាន​ឧកញ៉ា​ចិត្តធម៌ មួយណា​ទៅ​ជួយ​គាត់​ទៅវិញ មូលហេតុ​ខ្លី គឺ​គាត់​បាត់​មុខ​ពី​សិល្បៈ​យូរពេក មិន​ល្បី​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ភ្លេច ហើយ​មួយចំនួន​ខ្លះ​បាន​បំភ្លេច​គាត់​ទៅហើយ​។​

12-6-2017 (1)

​ចុះ​តា​ហ្វុ​យ​ហ្ស៊ូ​មិនមាន​សកម្មភាព​សង្គម​ដូច​គេ​មែន​ទេ​? បាទ​គឺមាន ហើយ​មាន​ច្រើន​ខ្លាំង​បំផុត ខុស​ត្រង់​តែ​គាត់​មិនចេះ​ប្រកាស និង Live ហ្វេ​ស​បុក​ដូច​គេ​ដូច​ឯង​។​

 

​សម្រាប់​អ្នកអាន​អត្ត​បទ​នេះហើយ មានចិត្ត​ចង់​ជួយ​លោក​ថា មិន​ថា មួយ​ពាន់​រៀល​ក្តី មួយ​ម៉ឺន​រៀល​ក្តី លោកអ្នក​អាចទាក់ទង​តាម​លេខ​នេះ​ផ្ទាល់​ជា​លេខ​ដែល​គាត់​ប្រកាស​លក់​ផ្ទះ​តែម្តង ទំនាក់ទំនង ០១១ ៦២២ ២១១ និង ០១៦ ៦២២ ២០០៕

12-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published