រយៈពេល​៤​ថ្ងៃ​(​ថ្ងៃទី​៨-១១ ខែមិថុនា ឆ្នាំ​២០១៧) រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នឹង​ដាច់​ភ្លើង​ដោយ​កន្លែង​

, , Leave a comment

​រាជធានី​ភ្នំពេញ : អគ្គិសនី​កម្ពុជា​បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ខ្លួន​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី បណ្ដោះអាសន្ន នៅ​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​៨-១១ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ នៅ​តំបន់​ទាំងនោះ​។ តំបន់​ដែល​ត្រូវ​បិទ​ភ្លើង​បណ្ដោះអាសន្ន​ទាំងនោះ​រួមមាន ៖

95

១-​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៩:០០​នាទី​ព្រឹក ដល់​ម៉ោង​៥:០០​នាទី​ល្ងាច​
​ផ្អាក​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​, សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​, សង្កាត់​សំរោងក្រោម សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ​, សង្កាត់​តាខ្មៅ សង្កាត់​ព្រែក​ហូរ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

 

២-​ថ្ងៃទី​៩ ខែមិថុនា ចាប់ពី​ម៉ោង​៩:០០​នាទី​ព្រឹក ដល់​ម៉ោង​៥:០០​នាទី​ល្ងាច​
​ផ្អាក​នៅ​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​, សង្កាត់​សង្កាត់​ទួល​សង្កែ​ទី​១ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​, សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​, សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ឃុំ​ឆក់​ឈើ​នាង ឃុំ​ក្រាំង​ម្កាក់ ឃុំ​លំហាច ឃុំ​ដំណាក់​អំពិល ឃុំ​ពើក ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

 

៣-​ថ្ងៃទី​១០ ខែមិថុនា ចាប់ពី​ម៉ោង​៩:០០​នាទី​ព្រឹក ដល់​ម៉ោង​៥:០០​នាទី​ល្ងាច​
​ផ្អាក​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​, សង្កាត់​ស្ទឹងមានជ័យ​ទី​៣ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​, សង្កាត់​កា​កាប​ទី​១ កា​កាប​ទី​២ និង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

៤-​ថ្ងៃទី​១១ ខែមិថុនា ចាប់ពី​ម៉ោង​៩:០០​នាទី​ព្រឹក ដល់​ម៉ោង​៥:០០​នាទី​ល្ងាច

ផ្អាក​នៅ​សង្កាត់​ស្រះចក សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​, សង្កាត់​ស្ទឹងមានជ័យ​ទី​៣ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​, សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ឃុំ​ឆក់​ឈើ​នាង ឃុំ​ក្រាំង​ម្កាក់ ឃុំ​លំហាច ឃុំ​ដំណាក់​អំពិល ឃុំ​ពើក ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

 

​ហេតុដូចនេះ សូម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​គោលដៅ​ខាងលើ សូម​ត្រៀមលក្ខណៈ​ទុកជាមុន​ឲ្យ​បាន​ត្រឹមត្រូវ​៕

08-6-2017 (1) 08-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published