កម្មករ​រោងចក្រ​៦​ជាន់ បាននាំគ្នា​ធ្វើ​កូដកម្ម ថៅកែ​កាត់លុយ ថ្ងៃ​ឈប់​បោះឆ្នោត​

, , Leave a comment

​រាជធានី​ភ្នំពេញ : កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​នៅ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រមាណ​២០០០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម មិន​ព្រម​ចូលធ្វើការ​ទូទាំង​រោងចក្រ​ដោយ សុខចិត្ត​ឈរ​ត្រៀបត្រា​ខាងមុខ​រោងចក្រ បន្ទាប់ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ​នាំគ្នា​ឈប់សម្រាក​ក្នុង​ថ្ងៃ​បោះឆ្នោត ហើយ​ត្រូវ​ថៅកែ​ក្រុមហ៊ុន​កាត់លុយ​។​

 

​រោង​កាត់ដេរ​ដែល​ធ្វើ​កូដកម្ម​ន​ខាងលើនេះ​គឺ​ក្រុមហ៊ុនកាត់ដេរ​សម្លៀកបំពាក់​សកល​(​កម្ពុជា​)​ចំកាត់ មាន​កម្មករ​សរុប​ចំនួន ២០០០​នាក់ បម្រើ​ការងារ ក្រោយពី​កម្មករ​បាន​ឈប់សម្រាក ខ្លួះ​ឈប់​២​ថ្ងៃ កម្មករ​ខ្លះ​ឈប់​រហូត​៣ ថ្ងៃ ក្នុងអំឡុងពេល​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ខេត្ត​ឆ្ងាយៗ ហើយ​ពេល​វិលត្រឡប់​មកវិញ ត្រូវបាន​ថៅកែ​ក្រុមហ៊ុន ប្រកាស​កាត់លុយ ធ្វើ​ឲ្យ​កម្មករ កម្មការិនី មិន​យល់ព្រម​ក៏​ផ្ទុះ​កូដកម្ម​មិន​ចូលធ្វើ​ការងារ​តែម្តង​ដោយមាន រយៈពេល​២​ថ្ងៃ​ផ្ទួនៗ​គ្នា​មកហើយ​។​

 

​កម្មការិនី​ម្នាក់​បាន​និយាយថា ពួកគាត់​ខ្លះ​មាន​ស្រុកកំណើត​នៅ​ឆ្ងាយ​ត្រូវការ​ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ចំណាយពេល​ពីរ ឬ​៣ ថ្ងៃ​ទាំង​ទៅ​ទាំង​មក​ទើប​ទាន់ពេល មិនគួរណា​ថៅកែ​រោងចក្រ កាត់លុយ​ប្រាក់ខែ​ពួកគាត់​នោះទេ ធ្វើបែបនេះ​ពិតជា​រំលោភ​សិទ្ធ កម្មករ​ពេក​ហើយ​។​

 

​ទាក់ទិន​ការ​កាត់​ប្រាក់ខែ​កម្មករ​ក្នុងអំឡុងពេល​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កាលពី​ថ្ងៃទី​៤​ខែមិថុនា​កន្លងមកនេះ នគរវត្ត​មិនអាច​សុំ​ការបកស្រាយ​ពី​ថៅកែ​ឬ​តំណាង​រោងចក្រ​ខាងលើ​បានទេ​កាលពី​រសៀល​ម្សិលមិញ​នេះ​។​

 

​រីឯ​ដំណោះស្រាយ​យ៉ាងណា​នោះ​ក៏​មិនទាន់មាន​ដែរ​គ្រា​ដែល​កម្មករ​ផ្ទុះ​កូដកម្ម​មិន​ចូលធ្វើការ នៅ​ឈរ​ត្រៀបត្រា​ខាងមុខ​រោងចក្រ​បង្ក​ឲ្យ​ស្ទះចរាចរណ៍ ក្រៅពី​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​សម្របសម្រួល លើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ ខ្លាច​កើតមាន​អំពើហិង្សា​ណាមួយ​នោះ​។​

 

​ក្រុម កម្មករ​បាន​និយាយថា ពួកគាត់​ប្រកាន់​ជំហរ​មួយ បើ​ថៅកែ​កាត់លុយ​និង​មិន​ដោះស្រាយ​តាម​សំណូមពរ​កម្មករ​ទេ ពួកគាត់​មិន​ចូលធ្វើការ​ឡើយ ផ្ទុយទៅវិញ​គឺ​នៅ​បន្តធ្វើ​កូដកម្ម​ដដែល​៕

28-6-2017 (1) 28-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published