នៅ​ថ្ងៃ​បោះឆ្នោត មាន ៧១ បណ្តឹង ក្នុងនោះ ២៨​បណ្តឹង ប្តឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​

, , Leave a comment

​រាជធានី​ភ្នំពេញ : គ​.​ជ​.​ប បានប្រកាសថា នៅ​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១៧ មាន​បណ្តឹង​ចំនួន​៧១​បណ្តឹង ក្នុងនោះ​២៨​បណ្តឹង បាន​ប្តឹង​សុំ​រាប់​សន្លឹកឆ្នោត​ឡើងវិញ និង​៤៣ បណ្ដឹង ប្ដឹង​សុំឱ្យ​ដាក់ពិន័យ​ចំពោះ​អ្នក​ប្រព្រឹត្តល្មើស​លើ​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី​១៤ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ (​ច​.​ប​.​ឃ​.​ស​)​។​

 

​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៧ បង្ហាញថា ពាក្យបណ្តឹង​ដែល​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះ មាន​១៨​បណ្តឹង​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​១០​បណ្តឹង​ជា​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​ទាំងពីរ​នេះ​បាន​ប្តឹង​ឲ្យ​សុំ​រាប់​សន្លឹកឆ្នោត​ឡើ​ងិ​វ​ញ​នៅតាម​ការិយាល័យ​ចំនួន​៤៧​ការិយាល័យ​ដូចខាងក្រោម ៖

 

-​ខេត្តបាត់ដំបង មាន​១៥​ការិយាល័យ ( បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា )
-​រាជធានី​ភ្នំពេញ មាន​ចំនួន​១២​ការិយាល័យ ( បណ្តឹង​គណបក្ស​ប្រជាជន​កម្ពុជា ៩ និង​គណបក្ស​សង្គ្រោះ​ជាតិ ៣ )
-​ខេត្តស្ទឹងត្រែង មាន​ចំនួន ៨ ការិយាល័យ ( បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ )
-​ខេត្តកំពង់ធំ មាន​ចំនួន ៧ ការិយាល័យ ( បណ្តឹង​រប​ស់គប​ណ​បក្ស​ប្រជាជន​កម្ពុជា )
-​ខេត្តកោះកុង មាន​ចំនួន ២ ការិយាល័យ ( បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ )
-​ខេត្តសៀមរាប មាន​ចំនួន ២ ការិយាល័យ ( បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ )
-​ខេត្តតាកែវ មាន​ចំនួន ១ ការិយាល័យ ( បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ )

 

​គ​.​ជ​.​ប បាន​បន្ថែមថា ចំពោះ​បណ្តឹង​ចំនួន​៤៣​បណ្តឹង ទាក់ទង​ទៅនឹង​សុំ​ឲ្យ​ដាក់ពិន័យ​អ្នកប្រព្រឹត្ត​ល្មើស​លើ​បទ​ប្បញ្ញត្តិ​នៃ​ជំពូក​ទី​១៤ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ ច​.​ប​.​ឃ​.​ស មាន​ចំនួន​១៩​បណ្តឹង ជា​បណ្តឹង​រង​បស់​គណបក្ស​ប្រជាជន​កម្ពុជា ២០ បណ្តឹង ជា​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង ៤ បណ្តឹង ជា​បណ្តឹង​របស់​ប្រជាពលរដ្ឋ​។​

 

​គជប ក៏បាន​បញ្ជាក់ថា បណ្តឹង​ខាងលើនេះ គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត គ​ធ​.​ខ​ប បាន និង​កំពុង​ដោះស្រាយ​តាម​នីតិវិធី​។ តាម​នីតិវិធី ក្រោយពី​ការដោះស្រាយ​របស់​គណៈកម្មកា​រ​រាជធានី​ខេត្ត រៀបចំ​ការបោះឆ្នោត គ​ធ​.​ខ​ប ដោះស្រាយ​រួច បើ​ភាគី​ណាមួយ មិន​សុខចិត្ត អាច​ប្តឹង​បន្តទៅ​កាន់​គជប​។ គជប មាន​ពេល​ដោះស្រាយ​បណ្តឹង​នោះ មិន​លើសពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ឡើយ​។ សេចក្តីសម្រេច​របស់​គ​ជប ជា​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​។​

 

​ក្រោយពី​បញ្ចប់​ការដោះស្រាយ​បណ្តឹង គជប​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នា​ថ្ងៃទី​២៥ ខែមិថុនា យ៉ាងយូរ​៕

07-6-2017

 

Leave a Reply

(*) Required, Your email will not be published