ព្រះចៅអធិការ សហការ​ជាមួយ​មេភូមិ​ចោមចៅ លួច​ដី​ផ្លូវ​ចូល​វត្ត​លក់​

, , Leave a comment

​រាជធានី​ភ្នំពេញ : ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់ មេភូមិ​ចោមចៅ និង​សមាសភាព​គណៈកម្មការ​វត្ត​គោក​បញ្ជាន់​៦​នាក់​ផ្សេងទៀត ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យ​ចូលមក​តុលាការ​ឆ្លើយបំភ្លឺ ពាក់ព័ន្ធ​ករណី​ឃុបឃិត​គ្នា​លួច​លក់​ដី​ផ្លូវ​ចូល​វត្ត​ទំហំ​៧​ម៉ែត​គុណ​និង​១៥០​ម៉ែត បាន​ប្រាក់​៥​ម៉ឺន​ដុល្លារ​។​

 

​ជន​ពាក់ព័ន្ធ​ដែល​ព្រះរាជអាជ្ញា​អម​តុលា​ការកោះហៅ​ឲ្យ​ចូលខ្លួន រឿង​លួច​លក់​ដី​ផ្លូវ​ចូល​វត្ត​គោក​បញ្ជាន់​នេះ ទី​១-​ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់ ព្រះនាម សេង ថង​។ ២-​ឈ្មោះ ហ៊ុន សុខលី ភេទ​ប្រុស ជា​មេភូមិ​ចោមចៅ​។ ៣-​ឈ្មោះ មុយ ឆៃ​លីន ភេទ​ប្រុស​។ ៤-​ឈ្មោះ មុយ ប៉ាក ភេទ​ប្រុស​។ ៥-​ឈ្មោះ ទូច ទឹម ភេទ​ប្រុស​។ ៦-​ឈ្មោះ ឡុង ហូ​យ ភេទ​ប្រុស​។ ៧-​ឈ្មោះ ទូច សារ៉ាត់ ភេទ​ប្រុស​។ ៨-​ឈ្មោះ ចក់ ឆុន ភេទ​ប្រុស ដែល​អ្នក​ទាំង​៦​នាក់​ជា​គណកម្មការ​វត្ត​គោក​បញ្ជាន់​។​

 

​តាម​កម្មវិធី​នៅក្នុង​ដីកា​កោះហៅ​របស់លោក ខៀវ ផល្លា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​ឲ្យ​ជន​ពាក់ព័ន្ធ​ទាំង​៨​នាក់ ចូលមក​អយ្យការ​អម​តុលាការ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១២ ថ្ងៃទី​១៣ និង​១៤ មិថុនា ឆ្នាំ​២០១៧ និង​នាំមក​នូវ​ឯកសារ​ដោះ​បន្ទុក​មួយចំនួន​បើសិន​ជាមាន​ពាក់ព័ន្ធ ការប្ដឹង​ចោទប្រកាន់​របស់​ពុទ្ធប​រិ​ស័​ទ​ចំណុះជើងវត្ត​គោក​បញ្ជាន់​ថា លួច​លក់​ដី​ផ្លូវ​ចូល​វត្ត​គោក​បញ្ជាន់​នោះ​។​

 

​ពាក់ព័ន្ធ​ករណីនេះ បើតាម​របាយការណ៍​ស៊ើបអង្កេត​របស់​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បានបង្ហាញ​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងទៅ​មាន​មនុស្ស​ចំនួន​៨​នាក់ ឈ្មោះ សេង ថង ជា​ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់ ឈ្មោះ ហ៊ុន សុខលី ជា​មេភូមិ​ចោមចៅ ឈ្មោះ ចក់ ឆុន ឈ្មោះ មុយ ឆៃ​លីន ឈ្មោះ មុយ ប៉ាក ឈ្មោះ ទូច ទឹម ឈ្មោះ ឡុង ហូ​យ ឈ្មោះ ទូច សារ៉ាត់ បានរួម​គ្នា​លួច​លក់​ទ្រព្យសម្បត្តិ​សមូហភាព ផ្លូវ​ចូល​វត្ត​គោក​បញ្ជាន់ និង​ដី​ម៉ុង​ខ្មោច​ខាងត្បូង​វត្ត​គោក​បញ្ជាន់ ស្ថិតនៅ​ភូម​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​លេខ​១២០៥០៥១២-០៧២៩ ចុះ​ថ្ងៃទី​១ វិច្ឆិកា ឆ្នាំ​២០០៥ ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគររូបណីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ អស់​ជាច្រើន​ម៉ែត្រការ៉េ បណ្ដាល​ឲ្យ ពុទ្ធិ​បរិស័ទ​ចំណុះជើងវត្ត​គោក​បញ្ជាន់​មួយចំនួន​ដូចជា​ឈ្មោះ ពេជ្រ ណា​រី ឈ្មោះ ឃួន ផង់ ឈ្មោះ ឃី ជឺ ឈ្មោះ នៅ សំអុល បានដាក់​ពាក្យបណ្ដឹង​មក​តុលាការ​។ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​នេះ តុលាការ​បាន​បញ្ជូន​សំណុំរឿង​ទៅ ឲ្យ​ស្នងការដ្ឋាន​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ស៊ើបអង្កេត​បឋម​។​

 

​នៅ​ថ្ងៃទី​៧ មេសា ឆ្នាំ ២០១៧ នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​បាន​កោះអញ្ជើញ​ព្រះចៅអធិការ​វត្ត​គោក​បញ្ជាន់​ព្រះនាម សេង ថង និង​អ្នកពាក់ព័ន្ធ​៧​នាក់​ទៅធ្វើ​ការសាកសួរ​។ ក្នុងនោះ​ជន​ពាក់ព័ន្ធ​ទាំង​៨​នាក់ បាន​សារភាពថា ពិតជា​បានរួម​គ្នា​លក់​ដី​ផ្លូវ​ចូល​វត្ត​គោក​បញ្ជាន់​ដែលមាន​ទំហំ​៧​ម៉ែត​គុណ​និង​១៥០​ម៉ែត​ពិតប្រាកដ​មែន បាន​ប្រាក់​៥​ម៉ឺន​ដុល្លារ ដែល​ប្រាក់​នេះ​ទុក​កសាង​ព្រះវិហារ​តែប៉ុណ្ណោះ​។​

 

​ដោយមាន​ចម្លើយសារភាព​បែបនេះហើយ ទើប​សមត្ថកិច្ច​នគរ​បាល​បាន​កសាង​សំណុះ​រឿង​បញ្ជូនមក​អយ្យការ​អម​តុ​ការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

06-6-2017 (2) 06-6-2017 (3) 06-6-2017 (1)

 

Leave a Reply

(*) Required, Your email will not be published