ឃាត់ខ្លួន​ជនជាតិ​ថៃ​៣​នាក់ ខ្មែរ​ម្នាក់ នៅ​ច្រក​ដូង ពាក់ព័ន្ធ​នឹង​ការ​ចរាចរណ៍​រូបិយប័ណ្ណ​ដុល្លារ​ក្លែងក្លាយ​

, , Leave a comment

​ខេត្តបាត់ដំបង : កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំរៀង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​ចរាចរណ៍​រូបិយប័ណ្ណ​ដុល្លារ​ក្លែងក្លាយ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​៦ ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

06-6-2017 (2)

លោក ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ គៀត គិ​ស័ក អាយុ​៣៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ ថៃ រស់នៅ​ផ្លូវ​សុ​វីន​ថៈ​វង់​១៨/១ ក្រុង​បាងកក មុខរបរ​កម្មករ​, ២-​ឈ្មោះ អ៊ុង​អាត ស៊ី​វាត​កន អាយុ​២៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ថៃ រស់នៅ​ផ្លូវ​១២ ឃុំ​បាន​ព្រឹក ស្រុក​ក្រសាំង ខេត្ត​បុរី​រាំ ប្រទេស​ថៃ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មិ​ត​សូ​អែរ ,៣- ឈ្មោះ សំ​ចិត​កម​ភម អាយុ​៣៤​ឆ្នាំ ភេទ ប្រុស ជនជាតិ​ថៃ រស់នៅ​ផ្លូវ​វិ​ថូន​ដាំ​លិ ឃុំ​បាន​បឹង ស្រុក​បាន​បឹង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ  មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​នី​វ​សេន​,៤-​ឈ្មោះ បិត ផាត អាយុ​៣៧​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ជនជាតិខ្មែរ មុខរបរ​កម្មករ​។ វត្ថុតាង​រួមមាន ប្រាក់​ដុល្លារ​ចំនួន​55300$ ប្រភេទ​ក្រដាស់​ដុល្លា​ក្លែងក្លាយ ស៊េរី​ចាស់ ឆ្នាំ​២០០៦​។ ប្រាក់​ដុល្លារ​ក្លែងក្លាយ​នេះ​ជា​របស់​ឈ្មោះ ឈី​ត នៅ​ក្រុង​បាងកក បាន​យកមក​ដូរ​នៅ​ទឹកដី​ខ្មែរ​តាម​ច្រក​អន្តរជាតិ​ដូង​។​

06-6-2017 (1)

​ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

 

 

Leave a Reply

(*) Required, Your email will not be published