រាជធានីភ្នំពេញ : រឿងរ៉ាវស្នេហា សហាយស្មន់ គឺជារឿងដែលក្តៅគគុកក្នុងសង្គមខ្មែរសព្វថ្ងៃ។ ជារឿយៗ យើងតែងទទួលបានឮរឿងការដណ្តើមប្តី ឬប្តីមានស្រី ឬប្រពន្ធមានប្រុសថ្មី ដែលមើល ទៅហាក់ដូចជា សង្គមខ្មែរត្រូវបានមនុស្សដែលមិនគិតរឿងបាបបុណ្យ ឬសេចក្តីសុខគ្រួសារលុកលុយទំនៀមទម្លាប់ប្តីមួយ ប្រពន្ធមួយរបស់ខ្មែរ។
ជាក់ស្តែងម្ចាស់គណនីមួយដែលមានឈ្មោះថា A Houy Single បានសរសេរក្នុងគណនីរបស់នាងថា៖ ប្តីគេមានអីមិនល្អ?? មកពីប្រពន្ធគាត់ចាស់ អត់ស្អាត ទើបគាត់មករកយើងតាស់ ជាតិក្រោយសុំធ្វើប្រពន្ធស្របច្បាប់របស់បងណាប្តីសម្លាញ់ ពេលខ្លះអូនច្រណែនហ្នឹងគ្រួសារបងណាស់៕