របាំង​ថ្ម​ការពារ​ផ្លូវ ត្រូវ​លោក​ផ្កាយ​៣ អោក សៀង យក​គ្រឿងចក្រ​ទៅ​វាយ​បំផ្លាញចោល ដែលជា​អំណោយ​ពី​ប្រទេស​ចិន ជួ​យមក​ប្រទេស​កម្ពុជា​

, , Leave a comment

​រាជធានី​ភ្នំពេញ : របាំង​ជញ្ជាំង​ថ្ម​យ៉ាងរឹងមាំ នៅ​អម​សងខាង​ផ្លូវ​កៅស៊ូ​អម​សងខាង​ស្ពាន​ព្រែក​សំរោង ដែល​ស្ថិតនៅក្នុង​ទឹកដី​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ដែលជា​សមិទ្ធផល​អំណោយ​ពី​ប្រទេស​ចិន ជួ​យមក​ប្រទេស​កម្ពុ​ជាថ្មីៗ​នេះ​ត្រូវបាន​លោក អោក សៀង ជា​ទាហាន​ពាក់​ផ្កាយ​៣ បានដាក់​គ្រឿងចក្រ មួយគ្រឿង ទៅ​ឈូស​កម្ទេចចោល​រាប​ដល់​ដី ទោះបី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ទៅ​ហាមឃាត់​២​ដង ហើយ​មិន​ព្រមស្ដាប់​ឡើយ​។​

 

​ពាក់ព័ន្ធ​រឿង​ខាងលើនេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ថា លោក​អត់​ដឹង​ទេ ដោយ​ការងារ​ខាងលើនេះ គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តែម្ដង​។​

 

​ចំពោះ​ករណី​នេះដែរ លោក​អភិបាលរងខណ្ឌ​ច្បារអំពៅ រស់ សុ​ភ័​ក្រ បាន​ឲ្យ​ដឹងថា រឿង​ខាងលើនេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ និង​សង្កាត់​ព្រែក​ថ្មី បាន​ទៅ​ហាមឃាត់​ចំនួន​២​ដង ហើយ​តែ​លោក​ទាហាន​ម្នាក់​នោះ​មិន​ស្ដាប់​ទេ ដោយ​គាត់​ថា មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង ឲ្យ​គាត់​ឈូស​ចោល​របាំង​ថ្ម​ខាងលើនេះ​។​

 

​ជាមួយគ្នានេះ​លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បាន​និយាយថា មន្ត្រី​យោធា​រូបនេះ​មិនដឹង​ជា​អាង​អី​នោះទេ មិន​ត្រឹម​វាយបំផ្លាញ​របាំង​ថ្ម ការពារ​កៅស៊ូ នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង ប៉ុណ្ណោះ​ទេ ថែមទាំង​ដាក់​គ្រឿងចក្រ​កាប់​កាយ​បំផ្លាញ ផ្លូវ​កៅស៊ូ​លេខ​១១០ ដាក់លូ​បង្ហូរទឹក​ចូល​ទន្លេបាសាក់​ថែម ទៀតផង​ដែរ តែ​នៅថ្ងៃនេះ មិនទាន់មាន​សកម្មភាព​ដាក់​គ្រឿងចក្រ​ចុះទៅ​វ៉ៃ​របាំង​ថ្ម​ចោល​ទៀត​នោះទេ​។ តែ​លោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​និយាយថា ចំពោះ​ករណី​ទាហាន​ផ្កាយ​៣ ខាងលើ​វ៉ៃ​បំផ្លាញ​របាំង​ថ្ម​នោះ ខាង​ខណ្ឌ​ចុះទៅ​ហាមឃាត់​ហើយ តែ​មិនទាន់​ដឹងថា មាន​វិធានការ​យ៉ាងណា​នោះទេ ចំពោះ​រឿងនេះ ព្រោះ​អី​ខាង​ក្រសួង​ចេញ​លិខិត​នៅក្នុង​រឿងនេះ​។​

 

​ពាក់ព័ន្ធ​ករណីនេះ​មិនទាន់មាន​ការបំភ្លឺ​ពី​លោក​ទាហាន​ផ្កាយ​៣​បានទេ ទោះបីជា​យ៉ាងណា​ក៏ដោយចុះ​តែ​លោក​ផ្កាយ​៣ មាន​លិខិត​មួយច្បាប់​ដែល​ចេញ​ដោយ​លោក​រដ្ឋលេខាធិការ ក្រសួង​សាធារណការ ឲ្យ​គាត់​វាយ​។

 

​យ៉ាងណាមិញ ពលរដ្ឋ​រង់ចាំ​មើល តើ​ថ្នាក់លើ​ចាត់វិធានការ​យ៉ាងណា ចំពោះ​លោក អោក សៀង ដែល​វ៉ៃ​បំផ្លាញ​សមិទ្ធផល​ជា​អំណោយ​ពី​ប្រទេស​ចិន ក្នុងការ​សាងសង​របាំ​ង​ថ្ម​ការពារ​ផ្លូវ នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​នេះ នៅពេល​ខាងមុខ​៕

31-5-2017 (3) 31-5-2017 31-5-2017 (1) 31-5-2017 (2)

 

Leave a Reply

(*) Required, Your email will not be published