អ្នកនាង ឈិ​ត សុធា​រី បន្ត​ជួប​រឿង​ស៊យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : អ្នកនាង ឈិន សុធា​រី ជា​តារា​សម្ដែង​ល្បីឈ្មោះ​បោះ​សំឡេង​ម្នាក់ និង​ទើបតែ​បែកបាក់​ស្នេហា​រវាង​នាង និង លោក សុវណ្ណ មករា នោះ កាលពី​យប់មិញ​នេះ នាង​បាន​ជួប​រឿង​ស៊យ​បន្ថែមទៀត គឺ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​រថយន្ត​របស់​នាងរង​ការខូចខាត​ធ្លាក់​កាង​ខាងមុខ​ជិះ​លែង​បាន ហើយ​អ្វីដែល​នាង​ទទួលបាន​ពី​ជនបង្ក គឺ​ត្រឹមតែ​ពាក្យ​សុំទោស​មួយ​ម៉ាត់​ប៉ុណ្ណោះ ដោយ​មិន​ទទួលបាន​សំណង​ជា​ប្រាក់​សូម្បីតែ​១០០​រៀល​ឡើយ​។​

31-5-2017

​អ្នកនាង ឈិន សុធា​រី បាន​រៀបរាប់​នៅលើ Facebook ថា ៖ “​ហ៊ឹម​…​ជួប​ទុក្ខ​ផ្ទួនៗ ទើបតែ​មាន​ពត៍​មាន​ដែល​ហួសចិត្ត​និង​ហួស​វាចារ  ឥលូវ​មកជួប​គ្រោះ​ចរាចរណ៍​ត្រូវគេ​បុក​ឡាន​ទៀត យី គ្រាន់តែ​គេ​ថា អត់លុយ​សង​ទេ ហើយ​និយាយ​ពាក្យ​សុំទោស​មួយ​ម៉ាត់​ឲ្យ​គេ​ទៅ​ដែរ ដល់ពេល​គិត​ចុះ​គិត​ឡើង​យើង​ត្រូវធ្វើ​ឡាន​អស់​លុយ​ខ្លួនឯង​ប៉ា​ដោយ ហ៊ឹម​..​ប្អូន​ជិះ​ម៉ូតូ​ឡើង​លឿន​ស្លេវ​..​អត់​មើលមុខមើលក្រោយ​ទេ​ដល់ពេល​គ្រោះថ្នាក់​ទើប​ដឹង​យ៉ាប់​ណាស់​ក្មេងៗ ឥឡូវ​ជិះ​ប្រហើ​ន​អត់​ខ្លាច និង​គិតដល់​អាយុជីវិត​ទេ​..​ហ៊ឹម​..​ឥឡូវ​បើ​ជ្រុល​តែ​ស៊យ ឲ្យ​វា​សយ​ឲ្យ​អស់​តែម្តង​ម៉​ង​ទៅ ដោះស្រាយ​ម្តង​ចប់ ខ្ញុំ​សូម​ផ្តាំផ្ញើរ​ដល់​បងប្អូន​ជាពិសេស​ប្អូនៗ យុវវ័យ​សូម​បើកបរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន អាយុជីវិត​សំខាន់​ណាស់​មាន​លុយ​ក៏​មិនអាច​ទិញ​មកវិញ​បានទេ​ណា​ប្អូន​បើ​យើង បាត់បង់​ជីវិត​ហើយ​.​នេះ​ប៉ះ បង​ដែល​អនុគ្រោះ បើ​ប៉ះ​គេ​ផ្សេង​វិញ​មិនដឹង​យ៉ាង​មិច​យ៉ាង​ម៉ា​ទេ បើ​ឡាន​របស់គេ​ខូច​ធ្វើ​អស់​រាប់ពាន់​ទៅហើយ​គ្មាន​អ្នកណា​អោយ​រួចខ្លួន​ទេ​. ហើយ​បើ​ខុស​សុំទោស​គេ​ទៅ​មិន​ខុស​ទេ ហើយ​សូម​ឲ្យ ប្រកបដោយ​ក្រមសីលធម៌​ជាការ​ប្រពៃ​ចេះ​អនុគ្រោះ និង​អ​ព្យា​ស្រ័យ​គ្នា គឺ​ល្អ​បំផុត​ហើយ​សម្រាប់​យើង​ជា​ខ្មែរ​ដូចគ្នា​… ហើយ​ឆ្លៀត​ពេលនេះ ក៏​សុំ​អភ័យទោស​ដល់​បងស្រី លី ម៉ា​រី​ណា ផង ដែល​ប្អូន​មិនបាន​ចូលរួម​ថ្ងៃកំណើតរ​បស់បង​ម្សិលមិញ ព្រោះ​ជួប​គ្រោះ​ចឹ​ង​ឲ្យ​អស់​សយ​ម្តង​ទៅ​..​សូម​ចង​ង្រៃ​ទាំង​ប៉ុន្មាន​សូម​ឲ្យ​ទៅ​ទាំងអស់ ហើយ​ចាប់ពីពេលនេះ​តទៅ ឲ្យ​ជួបតែ​រឿង​ល្អ​និង​មនុស្ស​ល្អៗ ចាំ​ដោះស្រាយ​ប​ញ្ហ​ចប់សព្វគ្រប់​អញ្ជើញ​បង​បាយ​សង​បង​វិញ​ឥឡូវ​សុំ​ជំពាក់​សិន សូម​ជូនពរ​ឲ្យ​បង​មាន​សុខភាព​ល្អ និង​សុខ​សុភមង្គល​ក្នុង​គ្រួសារ​ជោគជ័យ​គ្រប់​ភារកិច្ច​”​។​

31-5-2017 (1)

​គួរបញ្ជាក់​ផងដែរ​ថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្កដោយ​ម៉ូតូ​មួយគ្រឿង​ជិះ​ក្នុង​ល្បឿន​លឿន ហើយក៏​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក Toyota Land Cruiser របស់​តារា​សម្តែង ឈិន សុធា​រី បណ្តាល​ឲ្យ​ធ្លាក់​កាង​ខាងមុខ ហើយ​ម្ចាស់​ម៉ូតូ​បាន​និយាយ​ត្រឹម​ពាក្យ​ថា​សុំទោស និង​ថា​អត់​មាន​លុយ​សង​ទេ ហើយ​នាង​ក៏​ព្រមអោយ​ម្ចាស់​ម៉ូតូ​ចាកចេញ និង​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

 

 

Leave a Reply

(*) Required, Your email will not be published