តារា​កំប្លែង​ហ្វ៊ុ​យ​សូ សម្រេចចិត្ត​លក់​ផ្ទះ​ព្យាបាល​ជំងឺ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នេះ​ជា​ព័ត៌មាន​ក្រៀមក្រំ​មួយ​ដែល​តារា​កំប្លែង​ជើងចាស់ តា​ហ្វ៊ុ​យ​សូ សម្រេចចិត្ត​លក់​ផ្ទះ​ដើម្បី​ព្យាបាល​ជំងឺ​បន្ត​។ យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sou Savang ដែលជា​ឈ្មោះ​ពិត​របស់​តារា​កំប្លែង​ជើងចាស់​នេះ​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​អំពី​ព័ត៌មាន​លម្អិត​ក្នុង​ការលក់​ផ្ទះ​។ ហើយ​មាន​គណនី​ជាច្រើន​បាន​ចូល​ឆ្លងឆ្លើយ Comment នៅលើ​សារ​មួយ​នោះ ទាក់​ពី​មូលហេតុ​នៃ​ការប្រកាស​លក់​ផ្ទះ​លោក ដោយ​លោក​បាន​ឆ្លើយតប​ថា​គឺ​ដោយសារ​ត្រូវការ​ព្យាបាល​ជំងឺ​បន្ត​។​

 

​កាលពី​ខែមេសា​តារា​កំប្លែង​រូបនេះ​បាន​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​នៅ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដោយសារ​បែក​គ្រាប់​ឈាម និង​គ្រាំ​ក្នុង​។ ដោយសារតែ​ព្យាបាល​នៅ​ស្រុក​ខ្មែរ​មិន​ធូរស្បើយ​ក្រុមគ្រួសារ​លោក​បាន​បញ្ជូន ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​បាន​មួយរយៈ​ពេល​ខ្លី ប៉ុន្តែ​ដោយសារ​មិនអាច​ទ្រាំទ្រ​នឹង​ការ​ចំណាយបាន​ទើប​សម្រេច​ត្រឡប់មក កម្ពុជា​វិញ​តែម្ដង​៕

62886_344392699016387_1718629571_n

 

Leave a Reply

(*) Required, Your email will not be published