ការប្រើ​ទូរស័ព្ទដៃ​ក្នុងពេល​បើកបរ គឺជា​ហានិភ័យ​ថ្មី​សម្រាប់​អ្នកធ្វើដំណើរ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្ដី​ព្រួយបារម្ភ​នៃ​បញ្ហា​ថ្មី​របស់​សង្គម​កម្ពុជា ដែល​កំពុង​តែមាន​ភាព​ក្ដៅក្រហាយ ចំពោះ​អ្នកបើកបរ​រថយន្ត​មួយចំនួន កំពុងតែ​ខ្វះ​សុជីវធម៌​ក្នុងការ​បើកបរ ដោយ​មិន​គោរព​ច្បាប់​ច​រា ចរណ៍ និង​គោរព​សិទ្ធិ​អ្នកប្រើប្រាស់​ផ្លូវ​នោះ ឥលូវ​នេះ​ត្រូវបាន​សាធារណជន​ខ្លះ​សង្កេតឃើញថា អ្នកបើកបរ​ទាំងនោះ​បាន​ទាញ​ចុច​ទូរស័ព្ទ​ទំនើប ក្នុងអំឡុងពេល​កំពុង​តែបើ​កបរ។​

 

​ការផ្លាស់ប្ដូរ​សតិអារម្មណ៍​នៅក្នុង​ការបើកបរ ដោយ​ទាញ​ទូរស័ព្ទ​មក​ចុច​របៀបនេះ នាពេល​ខ្លះ​បាន​បង្ក​ជា​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ដទៃ​ជារឿយៗ ហើយក៏​បាន​បង្ក​ជា​ទំនាស់​រវាង​អ្នកបើកបរ​ទាំងសងខាង ព្រោះ​ម្នាក់ៗ​និយម​ប្រកែក​គ្នា​រកតែ​ត្រូវ និង​មិនមាន​ទំនួល​ខុសត្រូវ​នូវ​បញ្ហា ដែល​ខ្លួន​បាន​បង្កឡើង​។​

 

​កត្តា​តូចៗ​ទាំងនេះ​បាន​បង្ក​ភាព​ល្អក់កករ​យ៉ាងច្រើន​សម្រាប់​សង្គម  ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ដែល​យើងទាំងអស់គ្នា​មិនអាច​ចូលរួម​ដោះស្រាយ នោះទេ សំខាន់​វា​កើតចេញពី​បញ្ញាញាណ និង​ក្រមសីលធម៌​ល្អ​របស់​អ្នកបើកបរ​ប៉ុណ្ណោះ​។​

 

​ដូច្នេះ​ក្នុងនាម​យើង​ជា​អ្នកបើកបរ និង​ជា​អ្នកប្រើប្រាស់​ផ្លូវ​សាធារណៈ ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​អាយុ​របស់​ខ្លួនឯង និង​ក្រុមគ្រួសារ ជាពិសេស​អាយុជីវិត​អ្នកដទៃ ដែល​កំពុង​រួម​ដំណើរ​ជាមួយ​យើង​នៅតាម​ដងផ្លូវ​។ សូមកុំ​ប្រមាថ​ជីវិត​អ្នកដទៃ ដោយ​ទង្វើ​ឆ្គាំឆ្គង​របស់​អ្នក និង​សូម​ធ្វើការ​ពិចារណា​ជាមុនសិន មុននឹង​អ្នក​ប្រុង​ធ្វើ​អ្វីមួយ​នៅពេល​កំពុង​បើកបរ​នោះ​៕

30-5-2017

 

Leave a Reply

(*) Required, Your email will not be published