សាលាដំបូង រាជធានី​ភ្នំពេញ​បាន សម្រេច​ឃុំខ្លួន​ថៅកែ​សណ្ឋាគារ រតនសម្បត្តិ ដែលជា​ឧកញ៉ា គ្រឿងញៀន​

, , Leave a comment

រាជធានី​ភ្នំពេញ : ថៅកែ សណ្ឋាគារ រតនសម្បត្តិ និង​មាន​ងារ​ជា​ឧកញ៉ា​ដែល​សមត្ថកិច្ច​អះអាងថា ជា​មេក្លោង​គ្រឿងញៀន ជាង​៥៦​គីឡូក្រាម និង​បក្ខ​ពួកគេ​ម្នាក់ទៀត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ​បាន សម្រេច​ឃុំខ្លួន ជា​បណ្ដោះអាសន្ន ដាក់ពន្ធនាគារ​ព្រៃ​ស​ហើយ ដោយ​ការចោទប្រកាន់ ពីបទ​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

 

​ជន​ត្រូវ​ចោទ​ម្នាក់ ឈ្មោះ ស៊ី ឡា​ឡយ ហៅ ស៊ី ខាំ​ឡយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ងារ​ជា​ឧកញ៉ា ដែលមាន​សណ្ឋាគារ​ឈ្មោះ រតនសម្បត្តិ នៅ​ខេត្តរតនគិរី និង​ម្នាក់ទៀត​ឈ្មោះ លួ​ន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​

 

​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៧ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បានធ្វើ​សន្និសីទ​សា​ព័ត៌មាន ស្តីពី​ករណី បង្ក្រាប​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ​មួយ ដែល​បាន​ចាប់ខ្លួន​មេក្លោង មាន​ងារ​ជា​ឧកញ៉ា​ម្នាក់ ព្រមទាំង​បង្ហាញ​វត្ថុតាង​ថ្នាំញៀន ចំនួន​ជាង ៥៦ គីឡូក្រាម​ផងដែរ​។ សន្និសីទ​នោះ​ធ្វើឡើង ក្រោម​អធិបតីភាព ឧ​ត្ត​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង នគរបាលជាតិ និង​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​។​

 

​ជនសង្ស័យ ដែល​បាន​បង្ហាញមុខ​ម្នាក់ ឈ្មោះ ស៊ី ឡា​ឡយ ហៅ ស៊ី ខាំ​ឡយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខងារ​ជា​ឧកញ៉ា​ម្នាក់ នៅ​ខេត្តរតនគិរី​(​មេក្លោង​) ជា​អ្នកទទួល​ដុំ​មកពី​ក្រៅប្រទេស និង​ជា​អ្នកលក់​ចែកចាយ នៅក្នុង​ស្រុក និង​ម្នាក់​ឈ្មោះ លូន សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​.​ឡាវ ដែលជា​អ្នកទទួល​បញ្ជា​ពី​មេក្លោង ក្រៅប្រទេស​យក​ថ្នាំញៀន មក​ស្តុក​ទុក និង​យកទៅ​ប្រគល់​ឲ្យ​អ្នកទិញ​(​ស៊ី ឡា​ឡយ​)​ជា​មេខ្លោង​នៅក្នុង​ប្រទេស​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ បាន​ថ្លែងថា ថ្នាំញៀន​ដែល​សម​ត្ត​កិច្ច​ចាប់យក រួមមាន​៣​ប្រភេទ ១.​ហេ​រ៉ូ​អ៊ី​ន ២.​ម៉េ​តំ​ហ្វេ​តា​មីន (ICE) និង​៣.​ម៉េ​តំ​ហ្វេ​តា​មីន​គ្រាប់ WY​។ ក្នុងនោះ មាន​ថ្នាំញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ចំនួន​១៥​គីឡូក្រាម ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ចំនួន​១២​គីឡូក្រាម និង​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​២៩​គីឡូក្រាម​។ ថ្នាំញៀន​ជាង ៥៦ គីឡូក្រាម​នេះ សង្ស័យ​ជា​ឧកញ៉ា បញ្ជា​ទិញ និង​នាំចូល​មកពី​ប្រទេស​ឡាវ តាម​ខេត្តស្ទឹងត្រែង និង​បាន​យកមក​ស្តុក​ទុក ក្នុង​រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​មួយកន្លែង នៅ​ម្តុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ និង​មួយកន្លែង​ទៀត នៅមុខ​វត្ត​សំរោង​អណ្តែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

 

​កិច្ច​ប្រតិ​ប​ត្ត​ការ បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃទី​១៨ រហូត​ម៉ោង ១​យប់ ឈាន​ចូលដល់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំ​ផ្ទាល់ ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​។​

 

​ប្រភពព័ត៌មាន​ពី​ក្រុម​អ្នកបច្ចេកទេស បាន​បង្ហើប​ឲ្យ​ដឹងថា ថ្នាំញៀន​ដែល​សមត្ថកិច្ច ចាប់យក​ជា​វត្ថុតាង ចំនួន​ជាង ៥៦ គីឡូក្រាម​នេះ បើ​គិត​ជា​ទឹកប្រាក់​តម្លៃ នៅ​ទីផ្សារ​ង​ងិ​ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រមាណ​ជាង ២ លាន​ដុល្លារ​អាមេរិក តែបើ​នៅក្រៅ​ប្រទេស មានតម្លៃ​លើស​នេះ​៕

23-5-2017

 

Leave a Reply

(*) Required, Your email will not be published