ឪពុក​បង្កើត ចាប់រំលោភ​កូនស្រី​ខ្លួន ពេល​តណ្ហា​ឡើងដល់​កម្រិត​

, , Leave a comment

​រាជធានី​ភ្នំពេញ : ឪពុក​ចិត្ត​ជាតិ​ច្ឆា​ន​ម្នាក់ បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​បានសម្រេច​ជាច្រើន​ដង ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​បុរី​អង្គរ​ភ្នំពេញ ផ្លូវ​បេតុង​ក្រុម​១៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ រាជធានី​ភ្នំពេញ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊ិ​ន សំអាត អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៧៦១H ផ្លូវ​៥៩៨ ក្រុមទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ក្មេងស្រី​រងគ្រោះ​បាន​សមត្ថកិច្ច ឲ្យ​ដឹងថា ឪពុក​នាង​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​២​ទៅ​៣​ដង​រួចមកហើយ ព្រមទាំង​គំរាម​សម្លាប់​ទៀតផង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

21-5-2017

 

Leave a Reply

(*) Required, Your email will not be published