ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ ប្រើ​ច្រក​ភ្នំ​ដី នាំ​ម៉ូតូ​ចូល ក្រោយ​រូបភាព “​លា​ពាក់​ស្បែក​ខ្លា​”

, , Leave a comment

​ខេត្តបាត់ដំបង : ក្រោយពី​ផ្ទុះ​រឿង នាំ​អេស្កាវ៉ាទ័រ​ចូល​តាម​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មិន​បង់ពន្ធ​ឲ្យ​រដ្ឋ​គ្រប់​ចំនួន​ហើយ​នោះ ពេលនេះ​បាន​ផ្ទុះ​រឿង​ថ្មី​មួយ​ទៀតហើយ គឺ​នាំ​ម៉ូតូ​ចូល​ពី​ថៃ​មិន​បង់ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ប៉ុន្តែ​មេ​គយ​ប្រចាំ​ច្រក​មួយ​នេះ​បាន​បដិសេធ ដោយ​សម្អាងថា ការនាំ​ម៉ូតូ​ចូល​មាន​ចំណារ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ត្រឹមត្រូវ​។​

21-5-2017 (2)

​ច្រក​ភ្នំ​ដី​ស្ថិត​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ភាគ​ពាយព្យ ពេលនេះ​កំពុងតែ​ល្បីឈ្មោះ​ខាង​នាំមុខ​ទំនិញ​មិន​បង់ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ជាពិសេស គឺ​ម៉ូតូ​តែម្ដង ហើយ​ច្រក​មួយ​នេះ ក៏មាន​ការរិះគន់​មន្ត្រី​ប្រចាំ​តំបន់ ដែរ​ថា បាន​ឃុបឃិត​នឹង​ឈ្មួញ កេង​ប្រ​វ័​ញ្ជ​លុយ​រដ្ឋ ឬ​និយាយបានថា បិទបាំង​អំពើពុករលួយ​។​

21-5-2017 (1)

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅពេលដែល​គេ​នាំ​ម៉ូតូ​ចូលមក​ពី​ថៃ​តាម​ច្រក​មួយ​នេះ ម៉ូតូ​ខ្លះ​ក៏ត្រូវ​បាន​គេ​បញ្ជូនមក​ភ្នំពេញ (​មាន​ក្រដាស​ពន្ធ​ត្រឹមត្រូវ​) ដោយឡែក​ម៉ូតូ​ខ្លះ​វិញ ត្រូវបាន​គេ​បញ្ជូន​ទៅក្នុង​ទីតាំង​លក់​ម៉ូតូ​ក្នុង​តំបន់​នោះ (​គេចពន្ធ​) ប៉ុន្តែ​ចំណុច​ទាំងនេះ​ត្រូវបាន​លោក អ៊ុយ វិត ច្រានចោល​ដោយ​លោក​បញ្ជាក់ថា ម៉ូតូ​សុទ្ធតែ​បញ្ជូនមក​ភ្នំពេញ ហើយ​បង់ពន្ធ​ត្រឹមត្រូវ​។​
​លោក អ៊ុយ វិត ប្រធាន​សាខាគយ និង​រដ្ឋាករ ប្រចាំ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​បញ្ជាក់ថា តាំងពី​លោក​ឡើងកាន់តំណែង​ជិត​២​ខែ​មក មិនមាន​មុខទំនិញ​មួយណា មិន​បង់ពន្ធ​នោះទេ ពិសេស គឺ​ម៉ូតូ​តែម្ដង​។​

21-5-2017 (3)

​បើតាម​លោក អ៊ុយ វិត ម៉ូតូ​នាំចូល​សុទ្ធ​តែមាន​ក្រដាស​ពន្ធ​ត្រឹមត្រូវ និង​មាន​ចំណារ​ពី​អគ្គនាយករង​គយ និង​រដ្ឋាករ លោក ងួន ចន្ទ​រិ​ទ្ធ ដោយមាន​ក្រុមហ៊ុន​ចំនួន​៤ កំពុង​នាំចូល ក្នុង​មាន​ក្រុមហ៊ុន មែន រិទ្ធី​, វ​ណ្ណេ​ត​, ជី​អឹម​. និង​ក្រុមហ៊ុន DLR CAMBODIA​។ ប៉ុន្តែ​លោក អ៊ុយ វិត មិនបាន​បរិយាយ​ពី​តួលេខ ក្នុង​មួយថ្ងៃៗ ម៉ូតូ​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​នាំចូល​នោះទេ ដោយ​បញ្ជាក់ថា នៅ​ច្រក​ភ្នំ​ដី​រយៈពេល​១៨​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ទទួលបាន​លុយ​ដែល​គេ​បង់ពន្ធ​ប្រមាណ​៩០​ភាគរយ ពោលគឺ​ជិត​២​ពាន់​លាន​រៀល​៕

21-5-2017

 

Leave a Reply

(*) Required, Your email will not be published