សម្តេច ហ៊ុន សែន អញ្ជើញ​ទទួល​សព​ទាហាន​កម្ពុជា​៤​នាក់​ដឹក​មកដល់​កម្ពុជា​នៅ​យប់​ថ្ងៃទី​២១ ខែឧសភា​

, , Leave a comment

​រាជធានី​ភ្នំពេញ : សព​ទាហាន​មួក​ខៀវ​ទាំង​៤​រូប ដែល​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​អាហ្វ្រិក​កណ្តាល នឹង​មកដល់​ប្រទេស​កំណើត​វិញ​នៅ​ម៉ោង​៧ និង​៥៥​នាទី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧​នេះ​។ ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ដែល​បាន​ពលី​ជីវិត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ដល់​ព្រលានយន្តហោះ​ភ្នំពេញ​។ ក្នុងនោះ​កម្ពុជា​បាន​ត្រៀម​រថយន្ត​សម្រាប់​ទទួល​សព​របស់​ពួកគេ​ផងដែរ​។​

 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧ កងកម្លាំង​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិរ​បស់​ប្រទេស​កម្ពុជា​៥​រូប​បាន​ស្លាប់ និង​បាត់​ខ្លួន ក្នុងពេល​កំពុង​បំពេញបេសកកម្ម នៅ​អា​ហ្វ្រិ​ល​កណ្តាល ដែល​ក្នុងការ​វាយប្រហារ​នេះ បានធ្វើ​ឲ្យ​ពលបាលឯក អ៊ឹម សំ បាន​ស្លាប់ និង​៤​រូប​ផ្សេងទៀត​បាន​រងរបួស និង​រត់គេចខ្លួន ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង កងកម្លាំង​ដែល​បាត់​ខ្លួន​៣​នាក់​នោះ​ក៏បាន​ស្លាប់​ផងដែរ នៅ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​៕

21-5-2017 (1) 21-5-2017

 

Leave a Reply

(*) Required, Your email will not be published