ចែ​ធំ គួបផ្សំ​អំណាច​ប្តី​ប្រើ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ នាំ​ធ្យូង​ចេញទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិនមាន​អជ្ញាធរ ឬ​សមត្ថកិច្ច​បង្ក្រាប​

, , Leave a comment

18-5-2017 (2)

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : កន្លងមក​ក៏ដូចជា​បច្ចុប្បន្ននេះ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​សង្កេតឃើញថា មាន​ការនាំ​ធ្យូង​ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ មិនមាន​សមត្ថកិច្ច​ជំនាញ​ឫ​អាជ្ញាធរ​ធ្វើការ​បង្ក្រាប​ឫ​មាន​វិធានការ ទប់ស្កាត់​នោះទេ​។ ទោះជា​កន្លងមក​មាន​ប្រព​ន្ធ័​ផ្សព្វផ្សាយ​ចុះផ្សាយ​នូវ​ករណីនេះ​ជាច្រើនលើក ច្រើនសារ​ក៏ដោយ ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធិភាព​ទាល់តែសោះ ដែល​ករណីនេះ​ត្រូវគេ​ស​ង្ស​យ័​ថា​ឈ្មួញ​រកស៊ី​ធ្យូង​បាន​យកលុយ​បិតមាត់ មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​អស់ហើយ​។​

18-5-2017

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​រថយន្ត​ដឹក​ធ្យូង​ចំនួន​៣​គ្រឿង​ដោយ​ក្នុងនោះ​មាន​រថយន្ត​ប្រភេទ​កូរ៉េ​២​គ្រឿង និង​រថយន្ត​កែឆ្នៃ​១​គ្រឿង បាន​ដឹក​ធ្យូង​ចេញពី​ភូមិសាស្ត្រ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ា​រិន្ទ ខេត្តសៀមរាប ឆ្លងកាត់​ស្រុក​អន្លង់វែង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ពេលខ្លះ​ដឹក​ពី​ស្រុក​បន្ទាយ​អំពិល ឆ្ពោះទៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ យកទៅ​ស្តុ​ប​ទុក និង​លើកដាក់​លើ​រថយន្ត​សណ្តោង​របស់​ថៃ ហើយ​ដឹក​ចូល​ប្រទេស​ថៃ​តែម្តង​។​

18-5-2017 (3)

​ប្រភព​បាន​បន្តទៀតថា រថយន្ត​ដឹក​ធ្យូង​នេះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះទេ ដោយ​គេ​មាន​ខ្នង​ក្រាស់​ជាម​ន្ត្រី​នៅ​ខេត្ត​ឧ​ត្ត​រ​មាន​ជ​យ័​នៅ​ពីក្រោយ ហើយ​ម្យ៉ាងទៀត​គេ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ហើយ​ដែរ​។ ថៅកែ​ធ្យូង​រូបនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ឈ្មោះ កែវ ឋានៈ និង​ប្រពន្ធ​ឈ្មោះ ចែ​ធំ​។​

18-5-2017 (4)

​ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ គួរពិនិត្យមើល​ផង​បើ​នៅតែ​បណ្តែតបណ្តោយ​ទៀត​ព្រៃឈើ​ដែល​នៅ​សេសសល់​តិចតួច​នៅ​ខេត្ត​ឧ​ត្ត​រ​មា ន​ជ​យ័រ​ង​ការបំផ្លិចបំផ្លាញ​ហិនហោច​មិន​ខាន​៕

18-5-2017 (1)

 

Leave a Reply

(*) Required, Your email will not be published