ព្រោះតែ​រឿង​ផឹកស្រា ឪពុក និង​បងប្អូន សម្លាប់​គ្នា​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ : ជនសង្ស័យ​៤​នាក់ ដែល​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ករណី​ឃាតកម្ម​សម្លាប់​រួច​យកទៅ​ដុតចោល ក្រោយ​ផ្ទះ​នោះ ត្រូវបាន​បញ្ចូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧​នេះ​។​

18-5-2017 (2)

​លោក​វរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាល​ស្រុក​មង្គល​បូរី បាន​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​៤​នាក់ ទី​១-​ឈ្មោះ មោក ស្វែង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​(​ជា​ឪពុក​) ទី​២-​ឈ្មោះ មោក ប៉ែត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ទី​៣-​ឈ្មោះ មោក ចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​៤-​ឈ្មោះ មោក កៅ​កែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនសង្ស័យ​ត្រូវជា​បងប្អូន​បង្កើត​និង​គ្នា​រស់នៅ​ភូមិ​ចារ​ថ្មី ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី​។​

 

​លោក​បាន​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៧​មានការ​ដុត​សាកសព​កូនប្រុស​ម្នាក់ ឈ្មោះ មោក វេន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទាំង​កណ្តាលយប់ ដោយ​មិនបាន​ធ្វើបុណ្យ​តាម​ប្រពៃណី និង​គ្មាន​សាច់ញាតិ​ចូលរួម​ជា​រឿង​អាថ​កំបាំង ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​។​

18-5-2017 (1)

​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​គោ​កប​ល្ល័​ង្គ ដាក់​ការសង្ស័យ​ស្រាវជ្រាវ​ទើប​ដឹងថា ករណី​ឃាតកម្ម​បងប្អូន​បង្កើត​សម្លាប់​គ្នា នៅពេលដែល​ផឹកស៊ី​ទាស់សំដី​គ្នា រហូតដល់​ការ​វ៉ៃ​សម្លាប់​ជនរងគ្រោះ កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៧ នៅផ្ទះ​ស្ថិត​ភូមិ​កើតហេតុ​ខាងលើ​។​

 

​លោក​វរសេនីយ៍ទោ ស៊ី ឌី បាន​បញ្ជាក់ថា ក្រោយពេល​ស្រាវជ្រាវ​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់ ដែលមាន​ឪពុក​និង​បីនាក់​ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ជនរងគ្រោះ ដែល​ត្រូវជា​កូន និង​បងប្អូន​បង្កើត ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែឧសភា​ឆ្នាំ​២០១៧​នៅ​ភូមិ​ចារ​ថ្មី​ឃុំ​គោ​កប​ល្ល័​ង្គ​ស្រុក​មង្គល​បូរី​៕

18-5-2017

 

Leave a Reply

(*) Required, Your email will not be published