​លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយក្រុមម៉ូតូឌុប ជិត១០០០នាក់ ដើម្បីផ្សព្វផ្សាយពីការអភិវឌ្ឍន៍នានា

, , Leave a comment

ខេត្តកំពង់ចាម ៖ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាល ជាមួយបងប្អូនប្រកបរបរម៉ូតូឌុបជិត១០០០នាក់ មកពីបណ្តាក្រុង ស្រុក នៃខេត្តកំពង់ចាមទាំងមូល។

 

ក្នុងពិធីនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

 

លោក លន់ លឹមថៃ បានបញ្ជាក់ថា ការជួបសំណេះសំណាលនេះ មានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គមដើម្បីឲ្យពួកគាត់ចូលរួម ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានានៅក្នុងប្រទេសក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

fn-2017-05-16-17-25-44-0 fn-2017-05-16-17-25-45-5 fn-2017-05-16-17-25-45-7

 

Leave a Reply

(*) Required, Your email will not be published