សាកសួរ​ជនជាប់ចោទ​បន្ត ពាក់ព័ន្ធ​ករណី​សម្លាប់​ប្រពន្ធក្រោយ​នាយ​ហុងដា​

, , Leave a comment

​រាជធានី​ភ្នំពេញ : ព្រះរាជអាជ្ញារង​អម​សាលាដំបូង លោក​ស៊ិន វិ​រៈ បាន​បន្ត​បើក​សវន​ការសាកសួរ និង​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រួម​និង​ស្រី​ស្នេហ៍ ពាក់ព័ន្ធ​ករណី​រឹត​.​ក​សម្លាប់​នារី​ម្នាក់​ជា​ ប្រពន្ធក្រោយ​របស់ ឪពុក​ខ្លួន គឺ​លោក​ហុងដា ដើម្បី​ប្លន់​យក​គ្រឿងអលង្ការ​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ឱ្យបាន​ដឹងថា​នា​ព្រឹក​ថ្ងៃទី​១៦ ឧសភា នេះ​។​

 

 

​ជនសង្ស័យ​ខាងលើ​មានឈ្មោះ អឿន សុខ​ខេង អាយុ​១៧​ឆ្នាំ​។ ដោយឡែក​នារី​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ឹម ចាន់​ធី ហៅ​ស្រីមុំ អាយុ​១៧​ឆ្នាំ មានកូន​អាយុ​៦​ខែ ជាមួយ​នាយ​ហុងដា​។​

 

​គួររំលឹកថា កូនប្រុស​នាយ​ហុងដា និង​សង្សារ​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃទី​១៥ ឧសភា ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ម្តាយ​ក្រោយ​។​

 

​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់ថា កូនប្រុស​នាយ ហុងដា ត្រូវបាន​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​»។ រីឯ​សង្សារ​កូនប្រុស​នាយ​ហុងដា ត្រូវបាន​ចោទប្រកាន់​ពីបទ «​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៩ និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​»​។​

 

​បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយ​ជី​វីត​៕

16-5-2017 (1) 16-5-2017

 

Leave a Reply

(*) Required, Your email will not be published