លោក សាយ សំ​អាល់ ៖ សមត្ថកិច្ច​កំពុង​តាម​រុករក នឹង​ចាប់​ឈើ ឧកញ៉ា​យោធា គង់ ក្រឹ​ង​

, , Leave a comment

រាជធានី​ភ្នំពេញ : ក្រោយពី​អាថ៌កំបាំង​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​ដែលមាន​ងារ​ជា​ឧកញ៉ា ឈ្មោះ គង់ ក្រឹ​ង ធ្លាយ​បាន​បន្តិច រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ ក៏បាន​ប្រតិកម្ម​។ ប្រតិកម្ម​ក៏​ព្រោះតែ លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នៅ​តំបន់​នោះ តាម​រុករក និង​ចាប់​ឈើ​លោក គង់ ក្រឹ​ង ដែល​គេ​ដឹងថា ជា​មន្ត្រី​យោធា និង​ងារ​ជា​ឧកញ៉ា​។

16-5-2017 (1)

​លោក សាយ សំ​អាល់ បាន​មានប្រសាសន៍ថា “​ខ្ញុំ​កំពុង​ឲ្យ​កម្លាំង​រុករក​ឈើ​ទាំងនេះ​” ។ ប្រតិកម្ម​រដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​មក​ថា លោក គង់ ក្រឹ​ង ចរាចរ​ឈើ មិន​ខ្លាច​ឥទ្ធិពល​អាជ្ញាធរ ហើយ​ចរាចរ​ទាំងថ្ងៃទាំងយប់​ទៅ​ប្រទេស​វៀតណាម ។

 

​តាម​សេចក្តីរាយការណ៍ មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ ដែលមាន​ងារ​ជា​ឧកញ៉ា ឈ្មោះ គង់ ក្រឹ​ង ជា​ឈ្មួញ​ដ៏​ធំ រកស៊ី​ឈើ​ខុសច្បាប់ ពោលគឺ ទិញ​ឈើ ដែល​គេ​កាប់បំផ្លាញ​ពី​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង D2 ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ដោយ​យកមក​ស្តុក​ទុក​បណ្ដោះអាសន្ន​នៅ​ចំណុច​ក្រោលគោ ខាងក្រោយ​បន្ទាយ​ទាហាន​វរៈ ២០៤​។

16-5-2017

​តាម​សេចក្តីរាយការណ៍​បានលើកឡើង​ទៀតថា លោក គង់ ក្រឹ​ង គឺជា​មនុស្ស​មាន​ឥទ្ធិពល​បំផុត នៅ​ភាគ​ឦសាន ហើយក៏​ជា​ឈ្មួញ​ធំជាងគេ និង​មាន​រយៈពេល​យូរ​ជាងគេ ខាង​បទល្មើស​ព្រៃឈើ​ផងដែរ ដោយ​ក្នុង​មួយថ្ងៃៗ លោក​បាន​ទិញ និង​យកទៅលក់​ពី ២០​ទៅ​៣០​ឡានធំៗ ហើយ​ចរាចរ​ទាំងយប់​ទាំង​ថ្ងៃ តាមរយៈ​រថយន្ត​ចំណុះ​៥​តោន រថយន្ត​ប៉ែន ឬ​រថយន្ត​កុងតឺន័រ ក្រៅពីនោះ គឺមាន​ម៉ូតូ ដែល​លោក​បាន​ទិញ យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​រាប់រយ​គ្រឿង​។

 

​សេចក្តីរាយការណ៍​បន្ត​ទៀតថា ក្រៅពី​រកស៊ី​បទល្មើស​ព្រៃឈើ លោក គង់ ក្រឹ​ង ក៏មាន​ជំនាញ​ពិសេស​មួយទៀត​ផងដែរ គឺ​ប្រមូល​ទិញ​សត្វព្រៃ ហើយ​លោក​បច្ចុប្បន្ន​មាន​ងារ​ជា​ឧកញ៉ា ពីព្រោះ​លោក​បាន​ជួយ​ជាតិ ដូចជា​ការសង់​បន្ទាយ​សឹក​រង នៅ​ខេត្ត​ត្បូងឃ្មុំ មានតម្លៃ​ជាង​១៣​ម៉ឺន​ដុល្លារ​ជាដើម​។

 

​ពាក់ព័ន្ធ​ករណី​លើកឡើង​ទាំងនេះ អង្គភាព​សារព័ត៌មាន​យើង មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក គង់ ក្រឹ​ង បានទេ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៧ នេះ ដោយ​ទូរ​សព្ទ​ចូល​អ្នកទទួល​ឆ្លើយថា ច្រឡំ​លេខ (០១១ ៧១ ៤៨ ០៥ ) និង​មួយ​ខ្សែ​ទៀត​មិនអាច​ទំនាក់ទំនង​បាន (០៩៧ ៧៤ ៤៦ ៨២៣)​។

16-5-2017 (2)

​ទោះជា​បែបណា កាលពីពេល​ថ្មីៗ អគ្គ​មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ នឹង​ចាត់វិធានការ​ឈ្មួញ​មួយចំនួន​ផងដែរ បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី ជាមួយគ្នា​នោះ ទីតាំង​របស់លោក គង់ ក្រឹ​ង ជា​មន្ត្រី​យោធា ក៏​ត្រូវបាន​ត្រួតពិនិត្យ​ផងដែរ ប៉ុន្តែ​មិនមាន​ចំណាត់ការ​។

 

​លោក អ៊ុយ ស្រី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​ស្នួល ខេត្តក្រចេះ (០៨៨ ៤៨ ៥០ ៥០៣)​ឆ្លើយថា “​ខ្ញុំ​អត់​ដែល​ស្គាល់​ផង​បង​…. ខ្ញុំ​ជាប់រវល់​បើកឡាន​បន្តិច​បង​… អធ្យាស្រ័យ​” ។ ការបដិសេធ​ពី​មន្ត្រី​ជំ​នាយផ្នែក​រដ្ឋបាល​ព្រៃ​រូបនេះ បន្ទាប់ពី​មានការ​លើកឡើងថា នៅក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ មានការ​ចរាចរ​ឈើ​ទាំងយប់​ទាំង​ថ្ងៃ ដូច​ហែ​កឋិន​។

16-5-2017 (3)

​បើតាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ ពួកគាត់​មានការ​ព្រួយបារម្ភ​ជាខ្លាំង នៅពេលដែល​ព្រៃឈើ ត្រូវបាន​កាប់បំផ្លាញ ជាពិសេស គឺ​ឈើ​ដែលមាន​តម្លៃ ត្រូវ​ឈ្មួញ​ទិញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។ ការព្រួយបារម្ភ​បែបនេះ ខណៈដែល​គាត់​លើកឡើងថា ព្រៃឈើ គឺមាន​សារប្រយោជន៍​យ៉ាងខ្លាំង​ដល់​មនុស្ស ដូចជា ទីជម្រក​របស់​សត្វ ជា​តំបន់​ទេសចរណ៍ ដែល​ភ្ញៀវ​បរទេស​ទៅលេង ហើយក៏​សម្រាប់​ការពារ​បញ្ហា​គ្រោះធម្មជាតិ​ផងដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published