រថយន្តយីឌុប ដឹកឈើប្រណិត ក្រឡាប់ ខ្ទាតចេញពីឈើពេញផ្លូវ រដ្ឋបាលព្រៃឈើខេត្តក្រចះ មិនហ៊ានអើតទៅមើល ព្រោះដុល្លាញ៉ុកមាត់ រួចហើយ !

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីថ្ងៃទី១២ ឧសភាឆ្នាំ២០១៧ នៅចំណុចភូមិចង្ក្រ់ឃុំកសាង ស្រុកចិត្របុរី ខេត្តក្រចេះ តាមផ្លូវជាតិលេខ៧ រថយន្ត យីឌុបភ្លៅ៥ បានក្រឡាប់ខ្ទាតចេញឈើប្រណិតពេញផ្លូវ គ្មានសមត្ថកិច្ចជំនាញណាអើពើ ចុះទៅពិនិត្យនោះទេក៍ព្រោះតែ ដុល្លាញ៉ុកមាត់ រួចហើយ !។

 

សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្តយី ឌុបភ្លៅ៥របស់លោកឧកញ៉ា គិត ម៉េង មានមេការឈ្មោះបាន បានក្រឡាប់ហើយក្អួតចេញ សុក្រុំ ជិត៥០ម៉ែត្រគីប បើទោះបីជាគេមិនទាន់បានដឹងអំពីមូលហេតុ នៃគ្រោះថ្នាក់ នេះក៏ដោយចុះ ប៉ុន្តែ គេអាច សង្ស័យសុទ្ធតែឈើខុសច្បាប់ ដឹកយកទៅលក់នៅ ប្រទេសវៀតណាម ។

 

មន្ត្រីជំនាញមិនហ៊ានហើបមាត់ ពីបញ្ហានេះទេព្រោះខ្លាចត្រូវមាត់ លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ ដោយគ្រាន់តែបង្ហើបប្រាប់អ្នកកាសែតថា រថយន្តយីឌុបដឹកឈើ ខុសច្បាប់ខ្នាត យក្សក្រឡាប់នេះគឺជារបស់ឧកញ៉ា គិត ម៉េង បានរត់ការបង់លុយ ឲ្យសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ព្រមទាំងជាមួយ លោកនាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើ អស់ហើយ។

 

មានការបញ្ជាក់ផងដែរថា បើទោះបីជារថយន្តយីឌុបដឹកឈើប្រណីត ក្រឡាប់ចាក់ ឈើចោល ទៅមុខលែងរួច ក៏គេមិនបាន ឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធចុះទៅត្រួតពិនិត្យ ការដឹកជញ្ជូនឈើខុសច្បាប់ ឲ្យស្របតាមសេចក្តីណែនាំរបស់ថ្នាក់លើនោះឡើយ គឺទុកឲ្យឈ្មួញលើកនាំឈើ ទាំងនោះចេញទៅដល់គោលដៅដោយសុវត្ថិភាព ក្រៅពីឃើញ អ្នកកាសែត២នាក់ មួយឈ្មោះ ប៊ុន ថាន និងឈ្មោះលីនណា ត្រូវបានគេរាយការណ៍ថា ជាអ្នកបិទមាត់កាសែតគ្នាឯង៕ ដោយ លីម ផែនដី

car-kit-meng-500x375

 

Leave a Reply

(*) Required, Your email will not be published