ទម្លាប់​ល្អ​៦​យ៉ាង​ជួយ​ឱ្យមាន​អាយុ​វែង​

, , Leave a comment

​សុខភាព : ការមិន​លេង​កីឡា និង​ផ្តោត​តែ​លើ​អាហារ​ខ្លាញ់ អាច​បណ្តាលឱ្យ​រាងកាយ​ពោរពេញ​ដោយ​ជាតិពុល​។ ប៉ុន្តែ​ការប្រកាន់​ខ្ជាប់​ឥរិយាបថ​ល្អ​មួយចំនួន អាចជួយ​កម្ចាត់ ជាតិពុល ចេញពី​រាង កាយ និង​ជួយ​ឱ្យមាន​សុខភាព​ល្អ អាយុ​យឺនយូរ​ទៀតផង​។ ខាងក្រោម​នេះ ជា​ចំណុច​ទាំង​៦​ដែល​សារព័ត៌​មានកំណើត​ថ្មី ដកស្រង់​មក​បង្ហាញ ៖

 

១-​ហូប​អាហារ​ទៀងពេល​
​ព្យាយាម​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​នៅ​ម៉ោង​ដដែលៗ​ជា​ទៀងទាត់​រៀងរាល់ថ្ងៃ កុំ​បង្អត់អាហារ និង​ចៀសវាង​ទទួលទាន​បន្ទាប់ពី​ម៉ោង​១០​យប់​។ ការ​ឆាប់​ទទួលទាន​អាហារ​ល្ងាច​នឹង​ផ្តល់ឱ្យ​រាងកាយ​ធ្វើការ​បាន​លឿន រហូតដល់​ព្រឹក​បន្ទាប់​។​

 

២-​ផឹកទឹក​ច្រើន​
​ការផឹក​ទឹក​មួយ​កែវ​ធំ​ក្នុង​ពេលព្រឹក ក្រោយពេល​ក្រោកពីដំណេក ជួយផ្តល់​ជាតិ​ទឹក​ឡើងវិញ​ដល់​រាងកាយ និង​បណ្តេញ​ជាតិពុល​ក្នុង​ខ្លួន​។ ប៉ុន្តែ​មិនមែន​ផឹក​តែមួយ​កែវ​ហ្នឹង​ទេ ត្រូវ​បន្ត​ផឹក​ពេញ​មួយថ្ងៃ រហូតដល់​១,៥​លីត្រ​-២​លីត្រ​។​

 

៣-​កុំ​ទទួលទាន​មុន​ចូលដេក​
​ព្រោះ​រាងកាយ​មិនត្រូវ​ការ​ថាមពល​ទេ មុនពេល​ចូលដេក​។ មិនត្រូវ​ហូបបាយ ឬ​អាហារសម្រន់​ផ្សេងៗ ដែលជា​ការ​ថែម​បន្ទុក​ការ​បូ​អ៊ី​ដ្រា​តដល់​រាងកាយ​ទេ មុនពេល​ចូលដេក ព្រោះ​រាងកាយ​នឹង​ស្តុក​ទុក​ថាមពល​ដែល​លើស​ទាំងនេះ​។​

 

៤-​កុំ​ហូប​ផ្លែឈើ​ជាមួយ​អាហារ​
​ផ្លែឈើ ជា​អាហារ​ពេលព្រឹក​ដ៏​ល្អ ឬ​អាហារសម្រន់​។ ប៉ុន្តែ នៅពេល​ហូប​ជាមួយ​អាហារ ធ្វើឱ្យ​វា​ឡើង​ជាតិ​ស្ករ​ដែល​ធ្វើឱ្យ​កើនឡើង​បន្ទុក​កាឡូរី​។ លើសពីនេះ ជាតិ​អាស៊ីដ អាច​បណ្តាលឱ្យមាន​បញ្ហា​រំលាយ​អាហារ​ក្នុង​ពោះវៀនធំ សម្រាប់​មនុស្ស​មួយចំនួន​។​

 

៥-​ដេក​៦​ម៉ោង​កន្លះ ដល់​៨​ម៉ោង​ក្នុង​មួយ​យប់​
​វា​មាន​សារសំខាន់​ណាស់ ដែល​ត្រូវ​ដេក​ឱ្យបាន​គ្រប់គ្រាន់ ប៉ុន្តែ​មិនមែន​ដេក​ច្រើនពេក​ទេ​។ ដេក ជួយ​រក្សា​រាងកាយ​ឱ្យមាន​សុខភាព​ល្អ និង​មាន​តុល្យភាព​ជួយ​គ្រប់គ្រង​ដំណើរការ​ដុតបំផ្លាញ​ថាមពល និង​ការ​ឃ្លាន​អាហារ​។​

 

៦-​ជ្រើសរើស​ប្រេងឆា​ដែល​ត្រឹមត្រូវ​
​គួរ​ជ្រើស​ប្រេង​ដែល​ចម្រាញ់​ចេញ ពី​គ្រាប់​ធញ្ញជាតិ ឬ​ប្រេង​អូ​លីវ ដែល​សម្បូរ ដោយ​អាស៊ីដ ខ្លាញ់​អូ​មេ​ហ្គា​-៣ ព្រោះថា មាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​។ ចៀសវាង​ប្រើប្រាស់​ប្រេងឆា​ដែល​ចម្រាញ់​ពី​ដូងប្រេង (Palm Oil) ព្រោះ​វា​សម្បូរ​ដោយ​ខ្លាញ់​មិន​រលាយ និង​ប្រេង​ឈូករ័ត្ន (Sunflower Oil) ដែល​ភាគច្រើន​ផលិត​ពី​អូ​មេ​ហ្គា​-៦៕

11-5-2017

 

Leave a Reply

(*) Required, Your email will not be published