សម្តេច​តេ​ជោ ហ៊ុន សែន ៖ គួរ​បោះឆ្នោត​ដើម្បី​សន្តិភាព ឬ​សង្គ្រាម​?

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្រើនរំឭក​ប្រជាពលរដ្ឋ​ថា តើ​បោះឆ្នោត​ដើម្បី​សន្តិភាព ឬ​ដើម្បី​សង្គ្រាម ខណៈ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅសល់​មិន​ដល់​មួយខែ​ទៀត​ប៉ុណ្ណោះ​។​

 

​សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សាលាខេត្ត និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៧​ថា មិន​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ការវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់​មុន​នឹ​ន​ធ្វើការ​សម្រេចចិត្ត​។​

 

​សម្តេច​បញ្ជាក់ថា “​តើ​យើង​គួរ​បង់​បោះចោល​នូវ​សមិទ្ធផល​ដែល​យើង​បានរួម​គ្នា​កសាង ហើយ​សង្ឃឹម​ទៅលើ​ការសន្យា​មួយ​ដែល​នឹង​ផ្តល់​ចម្លើយ​មកវិញ គឺ​សង្គ្រាម​”​។ ពាក់ព័ន្ធ​ការសន្យា ដែល​សម្ដេច​សំដៅថា ជា​សន្យា​ខ្យល់​របស់​បក្សប្រឆាំង​នោះ សម្តេច​បាន​បញ្ជាក់ថា ការសន្យា​ខ្យល់​ណាមួយ​ជា​រឿង​អត់​ប្រយោជន៍ ហើយ​គ្មាន​ចេតនា​ណាមួយ​ក្នុងការ​រួបរួម​ជាតិ​នោះទេ ហើយ​ត្រូវ​រួបរួមគ្នា​ប្រឆាំង​ចំពោះ​គ្រប់​ទង្វើ​ដែល​នាំទៅដល់​អរិយ្យ​ភាព ឬ​ការបែកបាក់​ក្នុង​សង្គមជាតិ​។​

 

​យ៉ាងណាក្ដី សម្តេច​ក៏​លើកឡើង​ដដែល​ថា ក្នុងពេល​គណបក្ស​ប្រជាជន​កម្ពុជា កាន់អំណាច អ្នកណា ឬក៏​បក្ស​ណាមួយ​ក៏​អាច​រស់នៅ​ជាមួយ​បានដែរ​៕

10-5-2017

 

Leave a Reply

(*) Required, Your email will not be published