ខេត្តពោធិ៍សាត់ : អតីតព្រះសង្ឃមួយអង្គធ្លាប់គង់នៅវត្តបន្ទាយក្រោម ស្ថិតក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបានផ្សឹកហើយនោះ ត្រូវបានគណៈកម្មការវត្ត ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ សម្រេចបណ្ដេញចេញពីវត្ត ដោយសារបានប្រព្រឹត្តខុសធម្មវិន័យព្រះពុទ្ធសាសនា លួចសាហាយស្មន់ជាមួយស្ត្រីម្នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ខណៈកំពុងប្រព្រឹត្តកំហុសនោះ ក៏ត្រូវលោកតាអាចារ្យវត្តបន្ទាយក្រោម តាមទាន់ដឹងរឿង ទើបត្រូវបានចាប់ផ្សឹកតាមបញ្ញត្តិព្រះពុទ្ធសាសនាតែម្ដង។
អតីតព្រះសង្ឃដែលត្រូវផ្សឹកនោះមានឈ្មោះ ទៀវ ឈួន អាយុ៧៧ឆ្នាំ (បួសបាន១៥វស្សា) និងស្ត្រីជាសាហាយមានឈ្មោះ ឃិន សាម៉ុន អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហតុខាងលើ។
ករណីនេះត្រូវបានគណៈកម្មការវត្តបន្ទាយក្រោម អាជ្ញាធរមូលដ្ឋាន ការិយាល័យធម្មការ និងសាសនាស្រុកក្រគរ ព្រមទាំងព្រះសង្ឃដទៃទៀតសម្រេចឲ្យចាកចេញពីវត្ត៕